ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានប្រកាសថា ក្រសួងគ្រោងនិងដំឡើង ស្ថានីយ៍សាកអាគុយឡានអគ្គិសនី តាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) និងចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នកាបូន។
ថ្លែងក្នុងជំនួបពិភាក្សាលើគោលនយោបាយសម្រាប់ការគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី នាថ្ងែទី២៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរៀបរាប់ពីកិច្ចសហការរវាងក្រសួងនិងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម EV ចំនួន៥ ទីតាំង រួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន។
លើសពីនេះក្រសួងក៏មានគម្រោងសហការជាមួយ ស្ថានីយប្រេងឥន្ធនៈ PTT ផង និងវិស័យឯកជនផង ក្នុងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំងបន្ថែមទៀត។
គួរបញ្ជាក់ដែរថា ក្រសួងក្រសួងសាធារណការ និងដឹកជញ្ចូន គ្រោងនឹងរៀបចំដាក់តាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុង Showroom នាបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យានយន្ត និងដើម្បីបង្ហាញពីជំហ៊ានដំបូង ក៏ដូចជាលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើបា្រស់ឡានអគ្គិសនី។
អត្ថបទដោយ៖ ម៉ីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី