មិនធម្មតា! ឡានអគ្គិសនីចិនមួយនេះ តម្លៃត្រឹម ១ ម៉ឺនដុល្លារស្តើង តែអាចជិះបាន ៥០០ គ.មជាង

អ្នកទស្សនា
545
0/ AKlasseAuto Promotion
2022-07-k20.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….

ក្រុមហ៊ុន Qiantu គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CH Auto ហើយវាស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនផងដែរ។ កាលពីមុនរថយន្តម៉ូឌែល K50 ជារថយន្ដដែលប្រើអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុន Qiantu និងត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិនកាលពីឆ្នាំ ២០១៦​ ប៉ុន្ដែគួរឲ្យសោកស្ដាយដែលម៉ូឌែលមួយនេះត្រូវបានបរាជ័យនៅលើទីផ្សារ។

គួរបន្តទៀតថាក្រុមហ៊ុន Qiantu បានចែកចាយរថយន្តអគ្គិសនីប្រភេទស្ព័រត្រឹមតែពីរបីរយគ្រឿងតែប៉ុណ្ណោះ និងត្រូវបានបញ្ឈប់ដំណើរការនៅឆ្នាំ ២០២០ ប៉ុន្តែក៏ត្រូវបានចាប់ផ្តើមដំណើរការឡើងវិញកាលពីឆ្នាំមុនជាមួយនិងម៉ូឌែល Qiantu K20 ជាមួយរូបរាងដ៏សុីវីល័យ។

ឥឡូវនេះ Qiantu បានបង្ហាញកំណែថ្មីគឺម៉ូឌែល K20 ដែលជារថយន្តអគ្គិសនីខ្នាតតូចពីរកៅអី ឡាននេះអាចផលិតកម្លាំងបាន ១៦០ kW និងកម្លាំងរមួល ២៩០ ញូតុនម៉ែត្រ។ នេះ​បើយោង​តាម​ព័ត៌មាន​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​កន្លង​មក ដោយឡែកឡាននេះមានទម្ងន់ត្រឹមតែ ៧៨០ គីឡូក្រាមតែប៉ុណ្ណោះ។

ក្រុមហ៊ុន​មិនទាន់​បាន​បង្ហាញ​ពី​សមត្ថភាព​ថាមពល​អាគុយនៅឡើយទេ​ ប៉ុន្តែ​វា​និយាយ​ថា​កំណែ​ថ្មីនេះនិង​អាច​​បើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ រាល់ការ​សាក​ថ្ម​ម្ដង។ ជាមួយគ្នានេះឡាននេះមានសមត្ថភាពបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេលត្រឹមតែ ៤.៧ វិនាទីដែលស្ទុះជាងរថយន្ដអគ្គិសនីផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា Qiantu ក៏កំពុងផ្តល់ជូននូវម៉ូឌែល K20 នៅក្នុងទីផ្សារប្រទេសចិន ក៏ប៉ុន្តែវាមិនទាន់បានចែកចាយនៅក្នុងទីផ្សាររថយន្តអគ្គិសនីផ្សេងទៀតនោះទេ ចំពោះព៌ត័មានតម្លៃវិញវាមានតម្លៃចាប់ពី ២២,៥០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ។

អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More