រសជាតិយ៉ាងម៉េច? ធ្លាប់តែឃើញផលិតឡានស្ព័រទាបៗ ឥឡូវ Ferrari ចេញឡានស្ព័រ SUV ម្តង

អ្នកទស្សនា
232
0/ AKlasseAuto Promotion
2022-07-FERRARI.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….

Ferrari គឺជា​ម៉ាកយីហោរថយន្ដប្រណិតមួយរបស់ប្រទេសអ៊ីតាលី​ដែល​បាន​ផលិត​រថយន្ត​ស្ព័រ​តាំង​ពី​ឆ្នាំ ១៩៤៧ មកម្លេះ ហើយសព្វថ្ងៃនេះគឺជាក្រុមហ៊ុនរថយន្តស្ព័រដែលទទួលបានជោគជ័យបំផុតមួយនៅក្នុងពិភពលោកផងដែរ។ ជាការពិតណាស់ម៉ាកយីហោមួយនេះធ្លាប់តែផលិតរថយន្ដស្ព័រតែប៉ុណ្ណោះ ក៏ប៉ុន្តែថ្មីៗ​ នេះបានលេចចេញព័ត៌មានថាក្រុមហ៊ុន Ferrari គ្រោងនឹងចេញរថយន្ដស្ព័រប្រភេទ SUV ម្ដងកាន់តែប្លែក ដោយវាត្រូវបានគេដាក់ឈ្មោះថា Ferrari Purosangue SUV ។

Ferrari បញ្ជាក់ទៀតថារថយន្តប្រភេទ SUV ដំបូងបង្អស់របស់ខ្លួន នឹងនាំមកជាមួយការរចនាយ៉ាងពិសេសដូចជាចង្កៀងមុខ LED ដ៏ស្ដើង នឹងអំពូល LED ខាងក្រោយអូស ភ្ជាប់ទទឹងឡានដែលមើលទៅកាន់តែស៊ីវីល័យ។ ដោយឡែកនៅផ្នែកខាងក្នុងវិញ គេរំពឹងថានឹងទទួលបានការឌីហ្សាញដ៏ប្រណិត ហើយនឹងសំបូរទៅដោយគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់។

បើនិយាយអំពីជម្រើស powertrain វិញ ខណៈពេលដែលព័ត៌មានលម្អិតពិតប្រាកដនូវមិនទាន់បញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែគេរំពឹងថារថយន្ដ SUV នេះទំនងជាទទួលបាន ជម្រើសម៉ាស៊ីនបីគឺ ម៉ូទ័រ V6, ម៉ាស៊ីន V8 ជាមួយការដំឡើង Plug-in-hybrid និងម៉ាស៊ីន V12 ។

គួរបញ្ជាក់ផងដែរថារថយន្ត Ferrari Purosangue SUV ស៊េរីថ្មីនឹងបង្ហាញខ្លួននៅលើទីផ្សារនៅចុងឆ្នាំនេះ ដែលអាចនឹងជាដៃគូប្រកួតប្រជែងជាមួយម៉ូឌែលដូចជា Lamborghini Urus, Aston Martin DBX, Bentley Bentayga ដែលសុទ្ធសឹងតែជាម៉ាកយីហោឡាន SUV ប្រណិតៗនិងល្បីល្បាញជុំវិញពិភពលោក។

អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More