កាលពីពេលថ្មីៗនេះ Royal Railway Cambodia បានសម្រេចជោគជ័យក្នុងការ ដំណើរការរត់សាកល្បងនូវរថភ្លើងល្បឿនលឿនដំបូងនៅកម្ពុជា Kiha-183 ដែលគ្រោងនឹងស្វាគមន៍ដឹកជញ្ជូនភ្ញៀវ អ្នកដំណើរក្នុងពេលឆាប់ៗនេះ។
Kiha-183 ជារថភ្លើងប្រភេទ DMU (Diesel Multiple Unit) ដែលទើបតែដឹកមកពី Hokkaido ប្រទេសជប៉ុនថ្មីៗ ចំនួន ៤ គ្រឿង បានសម្រេចជោគជ័យក្នុងការរត់សាកល្បងទាំងពីរលើក ដែលលើកទី១ ស្ថិតលើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃទី ៨ ខែមិថុនាកន្លងទៅ និងលើកទី ២ ដាក់ឲ្យរត់សាកល្បងលើផ្លូវដែកពីភាគខាងជើងភ្នំពេញ (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង) ចម្ងាយ ៥៥គម កាលពីថ្ងៃទី ១២ ខែ មិថុនា កន្លងទៅនេះ ជាមួយនឹងលទ្ធផលគាប់ប្រសើរទាំងពីរលើក នេះបើតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជ្ជូន។
ស្របពេលដែល Kiha-183 អាចរត់បានល្បឿន ១១០គម/ម៉ វាត្រូវបានធ្វើតេស្ដរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គម/ម៉ និង ៨០គម/ម៉ ប៉ុណ្ណោះទៅតាមបទដ្ឋានដែលបានកំណត់ ដែលលឿនជាងបើធៀបទៅនឹងរថភ្លើងធម្មតាដែលរត់ក្នុងល្បឿនពី ២០ ទៅ ៣០គម/ម៉។ ការដំណើរការសាកល្បងនេះ គឺដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសដូចជា គ្រឿងក្រោម, ដំណើរការកង់, ប្រព័ន្ធហ្វ្រាំង, ម៉ាស៊ីនត្រជាក់, ច្រកទ្វារសម្រាប់អ្នកដំណើរ, ច្រកទ្វារសុវត្ថិភាព, សម្ភារៈបរិក្ខារ, និងប្រព័ន្ធផ្សេងៗទៀត ដើម្បីធានាដំណើរការរលូន និងមានសុវត្ថិភាព មុននឹងដាក់ដំណើរការជាស្ថាពរក្នុងពេលឆាប់ៗនេះ។
សូមជម្រាបជូនថា Kiha-183 នឹងត្រូវដាក់ឱ្យរត់ជាពីរខ្សែ រួមមាន ខ្សែទី ១៖ ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង និង ខ្សែទី ២៖ លើ ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោង។
បើតាម Royal Railway Cambodia ក៏បានឲ្យដឹងដែរថា រថភ្លើងនេះនឹងដាក់ឲ្យចេញដំណើររៀងរាល់ថ្ងៃ និង ២ ជើងក្នុងមួយថ្ងៃ ដោយចេញដំណើរពីភ្នំពេញ រៀងរាល់ម៉ោង ៧:០០ ព្រឹក និងម៉ោង ៤:០០ ល្ងាច និងចេញពីព្រះសីហនុ រៀងរាល់ម៉ោង ៨:០០ ព្រឹក និងម៉ោង ២:០០ រសៀល។
គួបបញ្ជាក់ផងដែរថា សម្រាប់គម្រោងលើកកម្រិតផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៣៨២គ.ម ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុតនៅកម្ពុជា ដែលអាចឲ្យរត់់ភ្លើងរត់បានក្នុងល្បឿន ១៦០គម/ម៉ នៅត្រូវការរយៈពេលសាងសង់ ៤ ឆ្នាំ ជាមួយនឹងទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារ ដែលនឹងក្លាយទៅជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
អត្ថបទ៖ Andra
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី