ក្រុមហ៊ុនផលិតឡានហោះអគ្គិសនីដំបូងគេ ដើមកំណើតអាមេរិក Alef Aeronautics ថ្មីៗនេះ បានប្រកាសឲ្យដឹងថា តាំងពីចាប់បើកលក់ជាផ្លូវការមក ក្នុងរយៈពេលត្រឹមតែ បីខែ នៃត្រីមាសទី ៤ ឆ្នាំ ២០២២ កន្លងទៅ ឡានហោះអគ្គិសនី របស់ខ្លួន ជាង ៤៤០ គ្រឿង ត្រូវបានអតិថិជនកម្មង់ទិញ និងត្រៀមដឹកជូនដល់ដៃអតិថិជនឆាប់ៗនេះ។
តាមការចុះផ្សាយពី Street Insider បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដសាកល្បងបានជោគជ័យជាច្រើនដំណាក់កាលតាំងពីឆ្នាំ ២០១៩ មក ក្រុមហ៊ុន Alef Aeronautics បានបើកប្រកាសលក់ឡានហោះអគ្គិសនីម៉ូដែលដំបូងរបស់ខ្លួនឈ្មោះថា Alef Model A ជាផ្លូវការ នៅក្នុងរដ្ឋកាលីហ្វញ៉ា កាលពីដើមខែ តុលា ឆ្នាំ ២០២២ ក្នុងតម្លៃមួយគ្រឿង ៣០ មុឺនដុល្លារ ដែលមានការគាំទ្រកម្មង់ទិញភ្លាមៗដល់ ៤៤០ គ្រឿងក្នុងរយៈពេលត្រឹម ៣ ខែ ដែលក្នុងនោះមានទាំងក្រុមហ៊ុនធំៗ ពី ហុង កុង ក៏បានកម្មង់ទិញផងដែរ និងគ្រោងបង្ហើយការផលិត រួចដឹកជូនអតិថិជនពេលខ្លីខាងមុខនេះ។
Alef Model A ជាឡានហោះដំបូងគេបំផុត ដើរដោយថាមពលអគ្គិសនី ជាមួយនឹងសមត្ថភាពពហុជំនាញ ដោយអាចជិះដូចឡានធម្មតាលើដីក៏បាន ឬ បើកលើអាកាសក៏បាន ដែលឡើង-ចុះ ដូចទៅនឹងឧទ្ធម្ភាចក្រ មិនត្រូវការរត់លើផ្លូវដើម្បីហោះដូចយន្ដហោះធម្មតានោះទេ (Electric Vertical Take Off and Landing: eVTOL) ជាមួយនឹងថាមពលសាកមួយពេញ អាចឲ្យវាបើកបរបានចម្ងាយ ៣២១ គម នៅលើដី និង ១៧៧ គម នៅលើអាកាស។
គួរឲ្យដឹងដែរថា Alef Aeronautics ជាក្រុមហ៊ុន ផលិតយានជំនិះប្រើអគ្គិសនីប្រកបដោយនិរន្ដរភាពមួយ (Sustainable Electric Transportation Company) ដែលចាប់កំណើត ក្នុងឆ្នាំ ២០១៥ នៅតំបន់ Palo Alto រដ្ឋកាលីហ្វញ៉ា ដោយស្ថាបនិក ជាវិស្វករ ៤ នាក់រួមមាន Jim Dukhovny, Konstantin Kisly, Pavel Markin, Oleg Petrov ដែលទ្រទ្រង់ដោយការវិនិយោគទុនពីក្រុមហ៊ុន និងបុគ្គលអ្នកជំនួញធំៗ ជាច្រើន រហូតសម្រេចបានការផលិតម៉ូដែលដំបូងដែលដាក់ហោះសាកល្បងក្នុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្ន Alef Aeronautics មានទីស្នាក់ការនៅក្នុងតំបន់ San Mateo រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក និងកំពុងតែសស្រាក់សស្រាំបើកទទួលការ បញ្ជាទិញបន្ថែមទៀត តាម https://alef.aero ។
ប្រភព៖ Street Insider
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី