ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតឡាន Pick up ល្បីឈ្មោះ Ford Motor Co កំពុងតែចាប់ដៃសហការគ្នា ធ្វើការជាមួយនឹងក្រុមអ្នកវិទ្យាសាស្រ្ដមកពីសកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក លើគម្រោងអភិវឌ្ឍបច្ចេកវិទ្យាថ្មីដែលអាចជួយកាត់បន្ថយរយៈពេលសាកអាគុយឡានអគ្គិសនីពី ២៥ នាទីជាមធ្យម មកសល់ត្រឹម ៥នាទីប៉ុណ្ណោះ។

បើតាមការឲ្យដឹងពីលោក សាស្រ្ដាចារ្យ Issam Mudawar បានឲ្យដឹងថា បច្ចេកវិទ្យានេះត្រូវបានសិក្សាបំបែកចេញពី បច្ចេកវិទ្យាដែលគេប្រើប្រាស់ក្នុងយន្ដហោះចម្បាំង និងយានអាវកាស អភិវឌ្ឍយកមកបំពាក់ក្នុងវិស័យឡានអគ្គិសនី ដើម្បីកាត់បន្ថយរយៈពេលសាកអាគុយឡានឲ្យនៅតិចជាងមុន ដូចនេះអ្នកបើកបរនឹងមិនចាំបាច់បារម្ភខ្លាចអស់អាគុយតាមផ្លូវ ហើយត្រូវឈប់សាកយូរនោះទេ។
លោក Michael Degner ប្រធានផ្នែកបច្ចេកទេសប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងវិស្វកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា “ខ្សែសាកអាគុយឡានអគ្គិសនីបច្ចុប្បន្នត្រូវបានគេកំណត់កម្រិតល្បឿនសាកចូលរបស់វា ព្រោះកាលណាវាសាកចូលលឿនពេក នោះនឹងធ្វើឲ្យអាគុយឡានឡើងកម្ដៅខ្លាំង អាចបង្កជាគ្រោះថ្នាក់”។

លោកបានបន្ថែមទៀតថា “ប៉ុន្ដែសម្រាប់ខ្សែសាកដែលរចនាឡើងពីក្រុមអ្នកវិទ្យាសាស្រ្ដរបស់ Purdue នេះវិញ ត្រូវបានប្រើប្រាស់អង្គធាតុរាវសម្រាប់ស្អំបន្ថយកម្ដៅខ្សែភ្លើង និងបម្លែងអង្គធាតុរាវនោះទៅជាចំហាយទឹក។ វាអាចបញ្ជូន ថាមពលអគ្គិសនីលឿនជាងខ្សែសាកបច្ចុប្បន្នបានដល់ទៅ ៤.៦ ដង ជាមួយនឹងការកាត់បន្ថយថាមពលកម្ដៅបាន ២៤២២ គីឡូវ៉ាត់។
គួរបញ្ជាក់ផងដែរថា សម្រាប់គម្រូសាកល្បងបច្ចេកវិទ្យាថ្មីនេះ បច្ចុប្បន្នកំពុងតែធ្វើតេស្ដពិសោធន៍ពីដំណើរការ និងគុណភាពរបស់វា និងបំពេញបន្ថែមចន្លោះខ្វះខាតនានា ហើយសន្យាថានឹងនាំផលិតផលសម្រចមកបង្ហាញមុខជា ផ្លូវការលើទីផ្សារក្នុងពេលឆាប់ៗនេះ។
អត្ថបទដោយ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី