Ford និង Hyundai គ្រោងដាក់រោងចក្រផលិតអាគុយឡានអគ្គិសនីនៅប្រទេស ឥណ្ឌូនេស៊ី

អ្នកទស្សនា
65
0/ AKlasseAuto Promotion
in.jpg

ក្រោយត្រូវគេស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនផ្នែកឧស្សាហកម្មយានយន្ដធំ នៅអាស៊ាន, ឥណ្ដូនេស៊ី, ថ្មីៗនេះ បានធ្វើការស្វាគមន៍ក្រុមហ៊ុនរថយន្ដអន្ដរជាតិធំៗ ២ រួមមាន Ford និង Hyundai មកដាក់វិនិយោគ ទុនលើការផលិតអាគុយឡានអគ្គិសនីបន្ថែមទៀត។ 

ford-will-have-an-ev-exclusive-passenger-car-range-by-2030-but-only-in-europe-156274_1.jpg

តាមការចុះផ្សាយពី Reutre កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដធំៗ ២ រួមមាន Ford អាមេរិក និង Hyundai កូរ៉េ ខាងត្បូង កំពុងតែពិភាក្សាជាមួយនឹងរដ្ឋាភិបាលប្រទេស ឥណ្ឌូនេស៊ី ក្នុងការដាក់វិនិយោគទុន ធ្វើរោងចក្រផលិតអាគុយឡានអគ្គិសនី ក្រោយពីមើលឃើញសក្ដានុពលនៃ រ៉ែនីកែល nickel ដែលជាសមាសធាតុផ្សំបង្កើតអាគុយ ក្នុងប្រទេសនេះ។ 

in1.jpg

តាមសម្ដីរបស់លោក Airlangga Hartarto រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានឲ្យដឹងថា៖ 

“ក្នុងប្រទេសរបស់យើង មានវត្ថុធាតុដើម ដែលស្របតាមតម្រូវការនៃការចង់បាន ជាប្រយោជន៍សម្រាប់ពង្រីកការវិនិយោគលើបច្ចេកវិទ្យា យានយន្ដអគ្គិសនីនេះ”

លោក Airlangga Hartarto រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី 

យ៉ាងណាមិញ កាលពីខែ កក្កដា កន្លងទៅ Ford និង Hyundai បានចុះអនុស្សរណកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាល ឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្ររុករកសមាសធាតុ nickel ផងដែរ។ លោក Hartarto បានបន្ថែមថា៖

“ក្រៅតែពី Hyundai កាលពីពេលថ្មីៗនេះ ឥណ្ឌូនេស៊ី ក៏បានជួបពិភាក្សារឿង វិនិយោគទុន ពីក្រុមហ៊ុនផលិតថ្ម ល្បីឈ្មោះរបស់កូរ៉េខាងត្បូង LG Energy Solution មកបង្កើតរោចក្រផលិតអាគុយឡានអគ្គិសនីនេះដូចគ្នា។”

លោក Airlangga Hartarto រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី 
f1.jpg

គួររំឭកថា ប្រទេស ឥណ្ឌូនេស៊ី គឺជាអ្នកផ្គត់ផ្គង់សមាសធាតុ nickel និង ជាអ្នកផ្គត់ផ្គង់លើ ការផលិតឧបករណ៍កង់ដង់ ឬ semiconductor ធំមួយក្នុងទីផ្សារយានយន្ដអន្ដរជាតិ ជាពិសេស ជាប្រទេសដែលឈានមុខធំមួយខាង ឧស្សាហកម្មយានយន្ដប្រចាំអាស៊ាន បន្ទាប់ពី ថៃ បើយោងតាមស្ថិតិសិក្សា ពី Globe Newswire ប្រចាំឆ្នាំ ២០២២ ដូច្នេះការស្វាគមន៍ វិនិយោគទុនថ្មីនេះ អាចជាផ្លូវមួយជួយឲ្យ ឥណ្ដូនេស៊ី ហក់ឡើងមួយកម្រិតទៀតផងដែរ។ 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More