👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
មួយរយៈពេលកន្លងមកនេះដូចដែលបងប្អូនបានស្គាល់ហើយថាម៉ូឌែល Ford Bronco គឺជារថយន្ដប្រភេទ Off-Road ដែលបច្ចុប្បន្ននេះវាកំពុងតែវៃឡុកចូលក្នុងទីផ្សារស្រុកខ្មែរបណ្ដើៗហើយ។ ហើយថ្ងៃនេះ Advan Auto នឹងលើកយកចំណុចសំខាន់ៗនៃម៉ូឌែលថ្មីនេះមកចែកជូនប្រិយមិត្តឲ្យបានយល់ដឹងបន្ថែមកាន់តែច្បាស់។រថយន្ដ Ford Bronco ស៊េរីឆ្នាំ ២០២២ នេះបានចែកចេញជា ៤ ប្រភេទរួមមានដូចជា Bronco BASE, Bronco BIG BEND, Bronco OUTER BANKS និងចុងក្រោយ Bronco BADLANDS ។
គួរបញ្ជាក់ផងដែរថាជាស្តង់ដាររបស់ Bronco វាបានបំពាក់មកជាមួយម៉ាស៊ីន Ecoboost ចំណុះ ១.៥ លីត្រផលិតកម្លាំងបាន ១៨១ សេះ ដោយឡែកសម្រាប់ជម្រើស BADLANDS វិញវាបំពាក់ម៉ាស៊ីនធំជាងបន្តិចជាមួយម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ ដែលអាចផលិតកម្លាំងបាន ២៤៩ សេះ គ្រប់ម៉ូឌែល Bronco ដំណើរការបង្វិលកង់ដោយប្រព័ន្ធប៉ុង ២ 4×4 គ្រប់ជម្រើសទាំងអស់បញ្ជូនចលនាដោយប្រអប់លេខ ១០ វគ្គអូតូ។
ជាមួយគ្នានេះដែរចំណុចពិសេសប្រព័ន្ធប៉ុងពីររបស់ Bronco វាបានបំពាក់បច្ចេកវិទ្យាមួយមានឈ្មោះថា (Twin Clutch Rear Drive Unit) បើសិនកង់ទាំងបីហើបផុតពីផ្លូវ ឡាននេះនឹងបញ្ជូនកម្លាំងទៅឲ្យកង់មួយដែលនៅជាប់ផ្លូវដើម្បីជួយរុញឡានឲ្យចេញពីឧបស័គ្ គមុខងារមួយនេះពិតជាអស្ចារ្យពិតមែន។ ហើយវាក៏បានបំពាក់ជាមួយ G.O.A.T Mode ដែលអាចផ្លាស់ប្ដូររបៀបបើកបរបាន ៥ បែបដូចជា Sand, Slippery, Sport, Eco, Normal តែសម្រាប់ Bronco BADLANDS គេបានបន្ថែមពីរ Mode ទៀតគឺ Mud/Ruds និង Rock/Crawl ហើយលើសពីនេះទៅទៀតវាក៏អាចបើកបរចូលផ្លូវទឹកដែលមានជម្រៅ ៥៩ សង់ទីម៉ែត្របានយ៉ាងស្រួល ។
ជាមួយកម្រិតស៊ីសាំងវិញ ឡាននេះបើកបរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រផ្លូវក្នុងក្រុងវាស៊ីសាំង ១១លីត្រ និងសម្រាប់ផ្លូវហាយវេរស៊ីសាំង ១០លីត្រ ជាមធ្យមឡានប្រភេទនេះស៊ីសាំងប៉ុណ្ណឹងគឺល្អគួរសម ដោយសារវាជាឡាន Off-Road ។
ប្ដូរអារម្មណ៌មកមើលផ្នែកខាងក្នុងរបស់ឡានបែប Off-Road ខ្នាតតូចនេះវិញ វាបានបំពាក់មកជាមួយកៅអីទាំងអ្នកបើកបរ និងអ្នកដំណើរដែលអាចលៃតម្រូវបាន ៦ របៀប កៅអីខាងក្រោយមានមានឃ្លុបបើកសម្រាប់ដាក់អ៊ីវ៉ាន់បានទៀតផង។
ហើយវាក៏បានប្រើប្រាស់កម្មវិធី in-dash Sync 4 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Ford ជាមួយអេក្រង់កម្សាន្ដទំហំ ៨ អ៊ីញឫ ១២ អ៊ីញ touchscreen អាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto និង Wi-Fi hotspot បន្ថែមមកជាមួយរន្ធ USB, USB-C និងឆ្នាំងសាកទូរស័ព្ទឥតខ្សែជាដើម អមជាមួយប្រព័ន្ធ Speaker ចំនួន ១០ គ្រាប់។
បើនិយាយពីប្រព័ន្ធសុវត្ថភាពវិញវាមានមុខងារដូចជា ប្រព័ន្ធភ្លើងហ្វារកូដអូតូឡើងចុះ, ប្រព័ន្ធជូនដំណឹងនូវពេលមានអ្វីឆ្លងកាត់, ប្រព័ន្ធរក្សាររថយន្ដឲ្យនៅកណ្ដាលគន្លង, ប្រព័ន្ធជាន់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបស័គ្គនៅខាងមុខ, ប្រព័ន្ធគ្រប់គ្រងល្បឿនបើកបរស្វ័យប្រវត្តិ ដោយមុខងារទាំងអស់នេះក៏ជាផ្នែកមួយដែលសំខាន់សម្រាប់អតិថិជនផងដែរ។
គួរបញ្ជាក់ផងដែរថាជាមួយពត៌មានទាក់ទងពីតម្លៃវិញ Ford Bronco ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ផ្ដើមពី ២៧,៤១៥ ដុល្លារ រហូតដល់ ៣៤,០០០ ដុល្លារអាស្រ័យទៅលើជម្រើស Option នីមួយៗហើយសម្រាប់តម្លៃទាំងអស់នេះគឺជាតម្លៃចេញពីរោងចក្រមិនទាន់មានការបូកពន្ធនាំចូលនៅឡើយទេ។ អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ