Ford F-150 Lighting ត្រូវបានគេស្គាល់ថាជាឡាន pick up អគ្គិសនីដំបូងគេរបស់ក្រុមហ៊ុន Ford ដែលទើបតែប្រកាសចេញមុខកាលពីប៉ុន្មានខែមុន និងទទួលបានការចាប់អារម្មណ៍កម្មង់ទិញជាច្រើនលើសលប់ បណ្ដាលឲ្យមានឈ្មួញកណ្ដាលមួយចំនួនរកស៊ីខ្សែរលើដំឡើងថ្លៃរហូតដល់ជាង ៣០០០០ ដុល្លារ។

បើតាមតម្លៃដែលបានសន្មត់ចេញពី ក្រុមប្រឹក្សាចាត់ចែងតម្លៃឡានលក់រាយ MSRP គឺឈ្មួញអាចតម្លើងថ្លៃបានដល់ ១០០០០ ដុល្លារ ដែលធ្វើឲ្យ Ford F-150 Lightning ប្រភេទ XLT អាចមានតម្លៃចាប់ ៥៣០០០ ដុល្លារឡើង រីឯ ប្រភេទ pro វិញអាចចាប់ពី ៤០០០០ ដុល្លារឡើង។ ក៏ប៉ុន្ដែ នៅមានឈ្មួញកណ្ដាលមួយចំនួន ខំប្រឹងច្បាមយកផលប្រយោជន៍ដោយដំឡើងថ្លៃ លើសលប់ នេះបើតាមរយៈការចុះផ្សាយពីសារព័ត៌មាន electrek ។

ក្រុមហ៊ុនលក់រថយន្ដមួយឈ្មោះ Koons Ford ក្នុងរដ្ខ Virginia សហរដ្ខអាមេរិកបានបង្ហាញថា “អតិថិជនដែលចង់ក្លាយជាម្ចាស់ Ford F-150 Lightning ២៥គ្រឿង ដំបូងគេត្រូវចំណាយទឹកប្រាក់បន្ថែម ៣០០០០ ដុល្លារ ក្រៅពីនោះការកម្មង់ធម្មតាត្រូវថែមទឹកប្រាក់ ១០០០០ ដុល្លារលើតម្លៃរោងចក្រ។”

គួរបញ្ជាក់ផងដែរថា កាលពីបីខែមុន Ford Motor បានប្រកាសថាខ្លួននឹងផលិត Ford F-150 Lightning នេះចំនួន ១៥០០០ គ្រឿងក្នុងឆ្នាំ ២០២២, ៥៥០០០ គ្រឿងទៀតក្នុងឆ្នាំ ២០២៣ និង ៨០០០០ គ្រឿងបន្ថែមក្នុងឆ្នាំ ២០២៤ ហើយបច្ចុប្បន្ននេះ Ford បានទទួលការម្មង់ជាង ២០០ ០០០ គ្រឿងទៅហើយដែលជាបញ្ហាសម្រាប់ទាំងក្រុមហ៊ុន Ford និងអតិថិជនដែលចង់ក្លាយជាម្ចាស់ឡាននេះផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី