👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីនេះត្រូវបានបែងចែកជា ២ ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរ ដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាង ជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក មិនតែប៉ុណ្ណោះអតិថិជនថែមទាំងមានឱកាសលេងហ្គេម ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះ ដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford យ៉ាងច្រើនកុះកររហូតដល់ទៅជាង 2,000 នាក់ឯណោះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “ដោយមើលឃើញពីការគាំទ្រ និងការនិយមប្រើប្រាស់ពីសំណាក់អតិថិជនមកកាន់រថយន្ត SUV ប៉ុន្មានឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ ទើបក្រុមហ៊ុនសម្រេចនាំចូលនូវរថយន្ត SUV ជាច្រើនម៉ូឌែលមកជាបន្តបន្ទាប់ ហើយក្នុងថ្ងៃនេះដែរយើងនឹងធ្វើការសម្ពោធដាក់លក់ជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលជារថយន្ត Luxury Off-Road ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបច្ចេកវិទ្យាឆ្លាតលើសពីការរំពឹងទុក ពោលគឺការរចនារូបរាងផ្នែកខាងក្រៅយ៉ាងទាន់សម័យ និងការរចនាផ្នែកខាងក្នុងផ្តល់ជូននូវសុវត្ថិភាព ផាសុកភាព ប្រណិតភាពប្រៀបបានដូចជាជម្រកដ៏កក់ក្តៅមួយ ជាពិសេសស័ក្តិសមបំផុតសម្រាប់អតិថិជនដែលចូលចិត្តដំណើរកម្សាន្ តបែបផ្សងព្រេង។ ”
រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺជារថយន្ត Luxury Off-Road SUV ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព នឹងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុកដូចជា
បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ
គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
ទិដ្ឋភាពបន្ថែមពីកម្មវិធីសម្ភោធ Ford Everest 2023 :
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ