ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗក្រុមហ៊ុនផលិតរថយន្ដ Pick up ល្បីឈ្មោះ Ford បានប្រកាសថារថយន្ថម៉ូដែលថ្មី របស់ខ្លួនឈ្មោះថា Ford Everest សេរីថ្មីឆ្នាំ ២០២៣ នឹងចាប់ផ្ដើមផលិតកម្មនៅដើមខែ មិនាឆ្នាំ ២០២២ នេះ។
Ford Everest សេរីថ្មីនេះជាប្រភេទរថយន្ដ SUV ទំហំកណ្ដាល មានកៅអី ៣ជួរ និងត្រូវបានរចនារូបរាង ដោយប្រើស្ថាបត្យកម្មថ្មី T6 body-on-frame platform ខុសពីសេរីមុន។

តាមរយៈរូបភាពដែលសារព័ត៌មាន Motor Authority បានផ្ដិតយកមក បង្ហាញរូបគម្រូរថយន្ដ Ford Everest នេះកំពុងបើកបរធ្វើតេស្ដសាកល្បងសមត្ថភាពនៅជិតទីស្នាក់ការកណ្ដាលរបស់ខ្លួន ក្នុងតំបន់ Dearborn, រដ្ឋ Michigan សហរដ្ឋអាមេរិក ដែលរូបរាងខាងក្រៅលម្អិតរបស់វាត្រូវគេបិទបាំងជិត តែគេសន្និដ្ឋានថារចនាបទ ខាងក្រៅរបស់វាគឹស្រដៀងនឹងស្ដាយរបស់ Ford Ranger សេរីថ្មីដែរ ជាមួយនឹងគ្រោងឆ្អឹងថ្មី ម៉ូដប៉ាណាថ្មី និងការផ្លាស់ប្ដូរទម្រង់ផ្នែកខាងក្រោយ។

ចំណែកឯផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំឡើងថ្មីប្រើប្រាស់ប្រព័ន្ធទំនើបផ្សេងៗស្រដៀងទៅនឹងម៉ូដែល Ranger ដែរ ដោយបំពាក់ជាមួយអេក្រង់ឌីជីថល Touch Screen ទំហំ ១០.១ ឬ ១២ អិញ ជាមួយកាមេរ៉ា មើលក្រោយគុណភាពល្អ និងបច្ចេកវិទ្យាជំនួយការអ្នកបើកបរ Driver-assist features ជាច្រើនផងដែរ ។

សម្រាប់ផ្នែកមេកានិចវិញ Ford នៅមិនទាន់បានបង្ហាញច្បាស់នៅឡើយទេ តែដោយសារតែវាដូចជា SUV Ford Ranger ទៅហើយដូច្នេះវាអាចបំពាក់នូវប្រព័ន្ធគ្រឿងម៉ាស៊ីនដូចគ្នា គឺ turbocharged inline-4 V6 ដែលមានទាំងប្រភេទសាំង និងម៉ាស៊ូត ព្រមជាមួយនឹងជម្រើសប្រព័ន្ធប្រអប់លេខដៃ ៦ ឬ ៧វគ្គ និងប្រអប់លេខ ១០វគ្គអូតូ។
ក្នុងនោះ គេក៏រំពឹងថា Ford Everest នេះនឹងនាំមកជូននូវមុខងារ Hybrid ផងដែរ ដោយសារតែប្រព័ន្ធនេះនឹងត្រូវបំពាក់លើរថយន្ដ Ford Ranger សេរីថ្មីដូចគ្នា។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី