👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា លោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី លោក Peerakorn Sophonsiri ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Ford Motor Company ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង បានមានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មាន ជាពិសេសទៀតនោះគឺ ក្រុមហ៊ុន អ អិម អេ ខេមបូឌាមានកិត្តិយសបានអញ្ជើញលោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី មកធ្វើបទបង្ហាញពីរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជូនដល់បងប្អូនមិត្តអ្នកសារព័ត៌មាន និងបានធ្វើការបង្ហាញលម្អិតពីផ្នែកនីមួយៗនៃរថយន្តនេះផងដែរ។”

លោកស្រី Pritika Maharaj បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរកម្សាន្តបែបផ្សងព្រេងរបស់លោកអ្នកជាមួយនឹងភាពធន់ រឹងមាំ ផាសុកភាពជូនដល់អ្នកដំណើរ និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុក ដើម្បីផ្តល់ជូននូវការបើកបរដ៏រីករាយ និងមានទំនុកចិត្ត។”

មិនត្រឹមតែប៉ុណ្ណោះលោកស្រី Pritika Maharaj ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ និងលម្អិតបន្ថែមពីចំណុចពិសេសរបស់ Ford Everest ស៊េរីថ្មីដូចជា៖

គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លារ និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា ។
ទិដ្ឋភាពបន្ថែមពីកម្មវិធីសម្ភោធ Ford Everest 2023 ជាមួយអ្នកសារព័ត៌មាន ៖






















…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី