ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..

កាលពីថ្ងៃទី01 ខែមីនា ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Everest ជំនាន់ថ្មី។ រថយន្តនេះនឹងក្លាយជារថយន្ត SUV 7 កៅអីដែលស័ក្តិសមឥតខ្ចោះគ្រប់ដំណើរកំសាន្ត ជាពិសេសនោះគឺដំណើរកំសាន្តបែបផ្សងព្រេង ជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបអស្ចារ្យលើសគេ។

លោក Ian Foston ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Everest បានមានប្រសាសន៍ថា៖ “គោលបំណងដែលផលិត Ford Everest ជំនាន់ថ្មីនេះគឺសាមញ្ញ និងមានភាពច្បាស់លាស់ ពោលគឺរចនាផ្នែកខាងក្រៅឲ្យធន់រឹងមាំ រចនាផ្នែកខាងក្នុងជាជម្រកដ៏មានផាសុកភាព និងសមត្ថភាពបើកបរដ៏អស្ចារ្យ” ។ Ford Everest ជំនាន់ថ្មីនេះនឹងមកជាមួយ 3 ជម្រើសដូចជា៖ Sport, Titanium+ និង Platinum ដោយជម្រើសនីមួយៗនឹងអាចបំពេញតាមតម្រូវរបស់អតិថិជន។

ជាមួយនឹងម៉ូឌែលជំនាន់ថ្មីនេះ Ford មិនភ្លេចជាមួយនឹងការរចនាផ្អែកតាម DNA ថ្មីរបស់ Ford នោះគឺចង្កៀងមុខប្រភេទ C-Clamp រចនាចេញជារាងអក្សរ C និងប៉ាណាផ្ទាំងធំចំកណ្តាលដ៏រឹងមាំ រីឯប្រវែងទទឹង និងបណ្តោយក៏ត្រូវបានបន្ថែម 50mm។

មិនត្រឹមតែការរចនាថ្មីទាំងស្រុងនៃរូបរាងផ្នែកខាងក្រៅប៉ុណ្ណោះទេ ផ្នែកខាងក្នុងក៏រចនាយ៉ាងពិសេសផងដែរ ហើយចំណុចដែលលោកអ្នកនឹងចាប់អារម្មណ៍បំផុតនៃផ្នែកខាងក្នុងនោះគឺសម្លេងស្ងាត់ជាងមុន ដោយអ្នករចនានៃក្រុមហ៊ុន Ford បានផ្ចិតផ្ចង់រចនាផ្នែកខាងក្នុងឲ្យកាន់តែប្រសើរជាងមុន ពោលប្រៀបបានដូចជាការរស់នៅក្នុងផ្ទះទាន់សម័យដ៏មានផាសុកភាព ដោយគ្រប់ឧបករណ៍ដែលបានបំពាក់សុទ្ធតែជាប្រភេទស្បែកប្រណិត ឧបករណ៍ទំនើបៗ បូករួមជាមួយនឹងភ្លើងពណ៍លម្អផ្នែកខាងក្នុង (Ambient Lighting) ដែលកាន់តែផ្តល់ជូនផាសុកភាព និងស្រស់ស្រាយពេលធ្វើដំណើរ។

រថយន្ត Ford Everest ជំនាន់ថ្មីនឹងផ្តល់ជូននូវជម្រើសម៉ាស៊ីន 4 ប្រភេទដូចជា៖

រថយន្ត Ford Everest ជំនាន់ថ្មីបំពាក់ជូននូវប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10វគ្គអូតូ (E-Shifter), ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តជំនាន់ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រងការបើកគ្រប់ស្ថានភាពផ្លូវមានរហូតដល់ទៅ 6 Mode,

កុងទ័រឌីជីថលទំហំ 8អ៊ីញ ឬ 12.4អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ 10.1អ៊ីញ ឬ 12អ៊ីញ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយពុំចាំបាច់ប្រើខ្សែ ថែមទាំងអាចភ្ជាប់ជាមួយនឹង FordPass TM App សម្រាប់បញ្ជាតាមទូរស័ព្ទដៃផងដែរ ។

រថយន្ត Ford Everest មានសមត្ថភាពអាចចុះជម្រៅទឹកបាន 800mm ការអូសសណ្តោងបានរហូតដល់ទៅ 3,500Kg ដំបូលផ្នែកខាងលើអាចផ្ទុកអីវ៉ាន់បានចន្លោះពី 100kg ទៅ 350kg។ ក្រៅពីនេះ Ford Everest ជំនាន់ថ្មីនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖


លោក Dianne Craig ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “មតិយោបល់ពេញចិត្តរបស់អតិថិជនដែលកំពុងប្រើប្រាស់ Ford Everest និងចំណុចបន្ថែមដែលពួកគេត្រូវការបានជួយឲ្យពួកយើងបង្កើតចេញជារថយន្តមួយដ៏លេចធ្លោដែលមានទាំងសមត្ថភាព សុវត្ថិភាព ឆ្លាតវៃ និងកម្លាំងខ្លាំង” ។

…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី