👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
មានលុយខ្ទង់ ៤ មុឺនជាងចង់បានឡានស្ព័រទំនើបហើយប្រណិតទៀតតែមិនដឹងគួរជ្រើសរើសម៉ូឌែលមួយណាមែនទេ? ថ្ងៃនេះ Advan Auto នឹងលើកយកពីរម៉ូឌែលមកចែកជូនបងប្អូនគួរពិចារណាដែលរួមមាន Chevrolet Camaro Rs ស៊េរីឆ្នាំ ២០១៦ និងមួយម៉ូឌែលទៀតគឺ Ford Mustang ស៊េរីឆ្នាំ ២០១៦ ដែលសុទ្ធសឹងតែជាឡានស្ព័រមានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថារថយន្ដម៉ូឌែល Chevrolet Camaro Rs 2LT ស៊េរីឆ្នាំ ២០១៦ បានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង turbocharged ចំណុះ ២ លីត្រដែលអាចផលិតកម្លាំងបាន ២៧៥ សេះនិងកម្លាំងរមួល ៤០០ ញូតុនម៉ែត្រ ធ្វើការបញ្ជូនចលនាដោយប្រអប់លេខ ៨ វគ្គអូតូ ជាមួយការបង្វិលកង់ដោយកង់ខាងក្រោយ RWD ប្រើប្រាស់ជាមួយយ៉ាន់កង់ស្ព័រទំហំ ២០ អ៊ីញ។
រថយន្ដមួយនេះមានសមត្ថភាពអាចស្ទុះល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយចាយពេលអស់ ៥ វិនាទីតែប៉ុណ្ណោះ។ ជាមួយកម្រិតស៊ីសាំងវិញ Camaro អាចបើកបរចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ១១ លីត្រសម្រាប់ក្នុងក្រុង និងបើកបរលើផ្លូវហាយវេរក្នុងចចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៧ លីត្រ។
សម្រាប់មួយម៉ូឌែលទៀតគឺ Ford Mustang Ecoboost ស៊េរីឆ្នាំ ២០១៦ ដែលបានបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង turbocharged EcoBoost ចំណុះ ២.៣ លីត្រដែលអាចផលិតកម្លាំងបាន ៣១០ សេះនិងកម្លាំងរមួល ៤៣៣ ញូតុនម៉ែត្រធ្វើការបញ្ជូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គអូតូដំណើរការដោយកង់ខាងក្រោយអមជាមួយយ៉ាន់កង់ទំហំ ១៩ អ៊ីញ។
បើនិយាយពីសម្ថភាពជាន់ស្ទុះវិញ Mustang អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៦.៣ វិនាទី។ ចំណែកឯកម្រិតស៊ីសាំងវិញ Mustang ស៊ីសាំង ១០ លីត្រនៅផ្លូវក្នុងក្រុង និង ក្រៅក្រុងស៊ីសាំង ៧ លីត្រ។
ក្រឡេកចូលទៅមើលផ្នែកខាងក្នុងនៃម៉ូឌែល Camaro នេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដ touch screen ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto អមជាមួយរន្ធ USB ផងដែរ ស្របគ្នានេះដែរផ្នែកខាងក្នុងនៃម៉ូឌែល Mustang វិញបានបំពាក់មកជាមួយអេក្រង់កម្សាន្ដ touch screen ទំហំ ៨ អ៊ីញ ហើយក៏អាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto បានដូចគ្នា។
ទន្ទឹមនឹងនេះផ្នែកខាងក្រៅវិញម៉ូឌែល Camaro បានបំពាក់មកជាមួយចង្កៀងមុខប្រភេទ LED ឆ្នូតបន្ថែមជាមួយអំពូលគុជសងខាងដែលមើលទៅកាន់តែកាច ចំនែកឯ Mustang វិញក៏បានបំពាក់ជាមួយចង្កៀងប្រភេទ LED ឆ្នូតៗមើលទៅពិតជាមានភាពទាន់សម័យជាមួយរូបរាងដ៏ស៊ីវល័យ។
សរុបមករថយន្ដទាំងពីរម៉ូឌែលនេះគឺមិនសូវមានអ្វីខុសគ្នាច្រើនទេសូម្បីតែរូបខាងក្រៅ ឫផ្នែកខាងក្នុងមើលទៅក៏មានភាពស្រដៀងគ្នាដែរគ្រាន់តែកម្លាំងម៉ាស៊ីន និង កម្រិតស៊ីសាំងខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។ បើនិយាយពីតម្លៃវិញរថយន្ដម៉ូឌែល Chevrolet camaro ស៊េរីឆ្នាំ ២០១៦ បច្ចុប្បន្ននេះនៅលើទីផ្សារកម្ពុជាវាមានតម្លៃ ៤៥,០០០ ដុល្លារ ឫឯម៉ូឌែល Ford Mustang ស៊េរីឆ្នាំ ២០១៦ វិញវាមានតម្លៃ ៤៥,៧០០ ដុល្លារ។
អត្ថបទដោយ៖ Nita @AdvanAuto…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ