👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រោយ Tesla ប្រកាសកាត់បុគ្គលិកកាលពីពេលថ្មីៗនេះ ឥឡូវ Ford គ្រោងកាត់បន្ថយចំនួនបុគ្គលិកធ្វើការក្នុងរោងចក្ររបស់ខ្លួន ៨០០០ កន្លែង នៅសប្ដាហ៍ក្រោយក្នុងបំណងដើម្បីបង្វែរការចំណាយមកផ្ដោតលើការអភិវឌ្ឍ និងផលិតឡានអគ្គិសនីវិញ នេះបានតាមការ ចុះផ្សាយពីសារព័ត៌មាន Rueters។

សារព័ត៌មាន Bloomberg ក៏បានឲ្យដឹងដែរថា ក្នុងដំណាក់កាលនេះ Ford នឹងចាប់ផ្ដើមពីការកាត់បន្ថយប្រាក់បៀវត្សខ្លះពីបុគ្គលិក និងផ្អាកដំណើរការការងារពីអគ្គភាព Ford Blue Unit ដែលបានបង្កើតដើម្បីរក្សាការផលិតម៉ាស៊ីនចំហេះក្នុងរបស់ Ford ហើយការកាត់បុគ្គលិកនេះនឹងចាប់អនុវត្តនៅក្នុងរង្វង់សប្ដាហ៍ក្រោយនេះ ។

លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានមានប្រសាសន៍ថា “យើងហាក់មានមនុស្ស (បុគ្គលិក) ច្រើនពេក” “ហើយគម្រោងការផលិតម៉ាស៊ីនចំហេះក្នុង ព្រមគ្នាជាមួយនឹងការផលិតឡានអគ្គិសនី កំពុងតែស្ថិតនៅក្នុងស្ថានភាព ‘ចំណូលតិច’ (ដូចនេះវាអាចពន្យឺតដល់ការធ្វើអភិវឌ្ឍឡានអគ្គិសនី)” លោកក៏បានបន្ថែមទៀតថា “ដូច្នេះ សម្រាប់ជំនួញ ឡានអគ្កិសនីនេះ នឹងមិនទាន់អាចទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ រហូតដល់ម៉ូដែលថ្មី (Ford EV) ចាប់ដំណើរការផលិតនៅឆ្នាំ ២០២៥” ។

ជុំវិញបញ្ហានេះផងដែរ Ford មិនបានបញ្ជាក់ពីព័ត៌មានលម្អិត ថានឹងកាត់ពីរោងចក្រណា ឬ អគ្គភាពណាមួយ បុគ្គលិកប្រភេទណាឲ្យបានច្បាស់លាស់នោះទេ គ្រាន់តែបានបង្ហើបថា មូលហេតុចម្បងនៃកាតកាត់បន្ថយនេះគឺ ដើម្បីផ្ដោតលើការផលិតឡានអគ្គិសនី ហើយបើតាមសម្ដីអ្នកនាំពាក្យក្រុមហ៊ុន Ford បានឲ្យដឹងដែរថា Ford បានដាក់គោលដៅផលិតឡានអគ្គិសនីឲ្យបាន ៦០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ និងច្រើនជាង ២ លានគ្រឿង គិតពីឆ្នាំ ២០២៦។

គូរបញ្ជាក់ផងដែរថា កាលពីខែ មិនា កន្លងទៅ Ford បានបន្ថែមការដាក់ទុនលើវិស័យឡានអគ្គិសនីរបស់ខ្លួនដល់ទៅ ៥០ ពាន់លានដុល្លារ សម្រាប់គម្រោងឆ្នាំ ២០២៦ លើសពីទិន្នន័យដើមដែលកំណត់ត្រឹមតែ ៣០ ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទៅលើការរៀបចំអង្គភាពសម្រាប់តែការផលិតឡានអគ្កិសនីដាច់ដោយឡែក និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ។
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី