👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនមានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសជិតខាងកម្ពុជា ខណៈដែល Advan Auto ក៏បានចូលរួមសាកល្បងសមត្ថភាពដោយផ្ទាល់តែម្តង ហើយ យើងសូមសរុបខ្លីៗថា “Ranger ថ្មីនេះ សមត្ថភាពញាក់សាច់តែម្តង” ។
ទន្ទឹមជាមួយគ្នានេះដែរក៏មានមតិជាច្រើនបានបញ្ចេញលើការផ្សព្វផ្សាយនោះ ថាតើពេលណាទើបរថយន្តនេះមានវត្តមានក្នុងប្រទេសកម្ពុជា?
សម្រាប់ចម្លើយនោះគឺ ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដូច្នេះអតិថិជន និងប្រិយមិត្តគាំទ្រស្រឡាញ់រថយន្ត Ford Ranger អាចអញ្ជើញមកទស្សនារូបរាងពិត ក៏ដូចជាសាកសួរព័ត៌មាននៅ
តាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងការតាំងបង្ហាញរថយន្ត Ford តាមបណ្តាខេត្ត ឬទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

Ford Ranger សេរ៊ី ២០២៣ ដែលមកដល់ប្រទេសកម្ពុជានេះមានទាំងប្រភេទ XLT និង Wildtrak មានម៉ាស៊ីន Single Turbo និង Bi-Turbo ជាពិសេសវារត់ដោយប្រអប់លេខ ១០ វគ្គអូតូ ធ្វើឲ្យការបើកបររលូន និងជួយឲ្យឡានស្ទុះ ។

អមមកជាមួយនឹងម៉ាស៊ីនថ្មី Ford ក៏បានថែមរសជាតិឲ្យ Ranger ជំនាន់ថ្មីនេះ តាមរយៈការកែទម្រង់ដេគ័រខាងក្នុងកាន់តែទាក់ទាញ ដូចជាក់ស្តែងចំណុចក្តៅនោះគឺ អេក្រង់ Touch ថ្មី ទំហំ ១២ អ៊ីញ វាដើរតួនាទីសំខាន់ក្នុងការបង្ហាញកាមេរ៉ា 360° ជំនួយការបើកបរនៅលើផ្លូវ Off-Road និង On-Road ក៏ដូចជាបង្ហាញព័ត៌មាន និងកំណត់មុខងារសំខាន់ៗរបស់រថយន្ត ។

ក្រៅពីអេក្រង់បញ្ឈរថ្មី Ranger 2023 បំពាក់កុងទ៍័រឌីជីថលទំហំ ៨ អ៊ីញ សម្រាប់បង្ហាញព័ត៌មានក្នុងការបើកបរ ជាមួយគ្នានេះគេបានបន្ថែមសមត្ថភាព Off-road ថ្មី ដូចជាប្រព័ន្ធគ្រប់គ្រងការបើកបរលើផ្លូវ Off-Road ដែលកាលពីមុន មានតែនៅលើ Ranger Raptor តែប៉ុណ្ណោះ ។

ចំណាប់អារម្មណ៍របស់ Advan Auto បន្ទាប់ពីបានបើកសាកល្បងនៅប្រទេសថៃរួចមក ឃើញថា Driving Mode ថ្មី ដែលដំណើរការជាមួយលេខកាពីតាសអេឡិចត្រូនិក អមមកជាមួយមុខងារ Hill Descent Control (ដែលជួយជាន់ហ្រ្វាំងស្វ័យប្រវត្តិនិងទប់លំនឹងឡានពេលចុះចំណោត) ថែមមកជាមួយការកែទម្រង់មុំប្រព័ន្ធបូមនិងរឺស័រថ្មីនៅផ្នែកប្រព័ន្ធជើងក្រោម សុទ្ធតែជាចំណុចក្តៅ ដែលអ្នកគួរតែពិចារណាវិនិយោគជាមួយ Next-Gen Ford Ranger ។
ទស្សនាវីដេអូបើកសាកល្បងរបស់ Advan Auto នៅប្រទេសថៃ ៖
ទស្សនារូបភាពបន្ថែមពី Ford Ranger 2023 :



…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី