👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
មួយរយៈកន្លងមកនេះក្រុមហ៊ុន Ford បានដាក់ដំណើរការដាក់លក់នូវរថយន្ដអគ្គិសនីម៉ូឌែល F-150 Lightning របស់ខ្លួននៅលើទីផ្សារ ជាមួយនឹងទិន្នផលនៃការលក់ដាច់ខ្លាំងគួរឲ្យកត់សម្គាល់។
ហើយថ្មីៗនេះ បើយោងទៅតាមគេហទំព័រElectrek បានចុះផ្សាយថា ក្រុមហ៊ុន Ford ទើបតែបាន ដាក់ពាក្យស្នើរសុំចុះឈ្មោះពាណិជ្ជសញ្ញា ទៅការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុប និងការិយាល័យកម្មសិទ្ធបញ្ញារបស់អាមេរិក ដើម្បីសុំការអនុញ្ញាតផលិតរថយន្ដអគ្កិសនីថ្មី ពីរម៉ូឌែលទៀតមានឈ្មោះថា Ranger Lightning និង Maverick Lightning ក្នុងទីផ្សារអ៊ឺរ៉ុប និង Ranger Thunder, Maverick Thunder ក្នុងទីផ្សារអាមេរិក។
តាមគេហទំព័រ CarBuzz បានឲ្យដឹងដែរថា រថយន្ដអគ្គិសនីទាំងពីរម៉ូឌែលនេះ នឹងត្រូវផលិតជាប្រភេទ pickup midsize (ទំហំកណ្ដាល) ដូចនេះសមត្ថភាពរបស់វា អាចនឹងទាបជាង F-150 Lightning បន្ដិច ជាមួយនឹង ម៉ាស៊ីនស្តងដារដែលអាចផលិតកម្លាំងបាន ៤៥២ សេះ អាចប្រើប្រាស់សម្រាប់ការដឹកទំនិញច្រើន ឬអាចអូសសណ្ដោងបានទម្ងន់ធ្ងន់ល្មមផងដែរ។
ជាក់ស្ដែង ម៉ូដែល Ford Maverick បច្ចុប្បន្ននេះ មានប្រភេទប្រើប្រាស់ដោយប្រព័ន្ធ Hybrid រួចមកហើយ ដោយគ្រាន់តែ Ford បំពាក់ស្លាកសញ្ញាថ្មី Lightning នឹងប្រែក្លាយវាជារថយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនីសុទ្ធមួយទៀត។
ចំពោះរថយន្ត Pickup អគ្គិសនីទាំងនេះនឹងមកដល់ពេលណានោះ នៅមិនទាន់ប្រាកដច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេរំពឹងថារថយន្ដអគ្គិសនីទាំងពីរម៉ូឌែលនេះ អាចនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដោយមានអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំម៉ូដែល Ranger និង Maverick ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធថ្មីនេះផងដែរ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ