ភ្នំពេញ – ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់។
រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា
បានទទួលស្គាល់ក្រុមហ៊ុន RMA ជា ក្រុមហ៊ុនដំបូងបំផុត
ដែលនាំចូលរថយន្តមានស្តង់ដារសុវត្ថិភាពខ្ពស់
មកកាន់ទីផ្សារកម្ពុជាដែលក្នុងនោះដែរគឺរថយន្តម៉ាក Ford
ដែលមានភាពល្បីល្បាញខ្លាំងបំផុត និងបានទទួលចំណែកទីផ្សាររថយន្តថ្មីលេខ 1
នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា
ហើយថ្ងៃនេះដែរក្រុមហ៊ុននឹងនាំយកអ្វីដែលកាន់តែថ្មីជូនដល់អតិថិជននោះគឺរថយន្ត
Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023
ដែលជារថយន្តភីកអាប់អាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។”
រូបភាព៖ ការធ្វើបទបង្ហាញរបស់លោក ងន សាំ អគ្គនាយកក្រុមហ៊ុន RMA Cambodia រូបភាព៖ ការធ្វើបទបង្ហាញពីលោក ហាក់ សុវណ្ណដេត ប្រធានផ្នែកលក់ Ford កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃ កំពូលរថយន្តភីកអាប់ Off-Road Performance មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេសFord ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង Twin-Turbo 3.0L V6 EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 392 HP និងកម្លាំងរមួលកង់រហូតដល់ទៅ 583 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងគ្មានគូប្រៀប។
រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទា ក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់
7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)
និងផ្លូវមានថ្ម
- ប្រព័ន្ធកំណត់សម្លេងរថយន្ត
(Exhaust Mode) ដែលអាចកំណត់សម្លេងរថយន្តបាន 4 ជម្រើសដូចជា៖ ស្ងាត់ ធម្មតា
បែបស្ព័រ និងបែប BAJA Mode (ដែលសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គ)
បូករួមជាមួយនឹងការបំពាក់ជូននូវបំពង់ស៊ីមុំាង 2 ធ្វើឲ្យរថយន្តនេះមានរូបរាង
និងការបញ្ចេញសម្លេងដូចទៅនឹងរថយន្តស្ព័រអញ្ចឹង
រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 - ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬរឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ទំហំ 2.5 អ៊ីញ
រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 - ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ
រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 - អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល
និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10
វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift
ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
- បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)
រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 - អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen 12 អ៊ីញបានយ៉ាងងាយស្រួល
រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 - ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance
រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។
ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង 7
ម៉ឺនដុល្លាតែប៉ុណ្ណោះ។សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ
និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
រូបភាព៖ រថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 - អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
រូបភាព៖ សកម្មភាពបើកសាកល្បងរថយន្ដម៉ូដែលថ្មី Ford Ranger Raptor 2023 - អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
- អគារតាំងបង្ហាញរថយន្ត Ford សាខា
ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7
ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999
883 | 088 3 999 883។
រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023 រូបភាព៖ កម្មវិធីសម្ភោធជាផ្លូវការរថយន្ដ Ford Ranger Raptor 2023