ជួបគ្នាម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ផ្នែករថយន្ត Ford នោះគឺពិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់។
កម្មវិធីនេះប្រារពឡើងក្នុងគោលបំណងដើម្បីណែនាំនូវជម្រើសម៉ាស៊ីនថ្មីមួយទៀតដល់អតិថិជន នោះគឺម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 ដែលជាប្រភេទម៉ាស៊ីនដែលមានកម្លាំងខ្លាំង សន្សំសំចៃខ្ពស់ និងទទួលបានការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន។ ចំណុចដែលកាន់តែពិសេសគួរអោយភ្ញាក់ផ្អើលនោះគឺ តម្លៃបង់ពន្ធផ្លូវសម្រាប់រថយន្តទំនើប Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ម៉ាស៊ីនម៉ាស៊ូតមួយនេះគឺត្រឹមតែ ២០ ម៉ឺនរៀលតែប៉ុណ្ណោះ។
អតិថិជនក៏ទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេសFord ដើម្បីសាកល្បងនូវមុខងារនៃប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ។
ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) Inline4 ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 210 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 500 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងក្នុងការបើកបរ។
មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ម៉ាស៊ីនម៉ាស៊ូតនេះ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $75,900 តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
· អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
ទិដ្ឋភាពនៅក្នុងកម្មវិធីសម្ភោធ Ranger Raptor 2.0L Bi-Turbo
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?