ធ្លាប់តែឃើញ Raptor ឥឡូវ Ford ចេញ Edition ពិសេសមួយទៀតឈ្មោះថា Thunder

អ្នកទស្សនា
1043
0/ AKlasseAuto Promotion
2022-07-Ford-Thunder.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….

ប៉ុន្មានឆ្នាំកន្លងមកនេះរថយន្ដប្រភេទ Pick Up មានការពេញនិយមយ៉ាងខ្លាំងមកទល់ពេលពេលបច្ចុប្បន្ននេះ ខណៈដែលម៉ាកយីហោ Ford មានការគាំទ្រពីអតិថិជនជាច្រើនគ្រប់វ័យ ហើយកន្លងមកយើងធ្លាប់តែលើឈ្មោះថា Ford Ranger Wildtrak, Raptor ឬ F-150 Raptor ជាដើម តែឥឡូវនេះក្រុមហ៊ុន Ford បានបញ្ជេញនូវម៉ូឌែល Edition ថ្មីដែលមានឈ្មោះថា Thunder ដែលទទួលបានរូបរាងកាន់តែប្លែកជាមួយពណ៌ដ៏ទាន់សម័យ។

ជាមួយគ្នានេះដែរក្រុមហ៊ុន Ford ក៏បានដាក់ពាក្យស្នើសុំទៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិកដែលហៅកាត់ថា (USPTO) សម្រាប់ Edition ថ្មីនេះដូចជា “F-150 Thunder”, “Ranger Thunder” និង “Maverick Thunder” ។ ម៉ូឌែលថ្មីនេះអានឹងបំពាក់មកជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២.០ លីត្រភ្ជាប់ជាមួយ Twin-Turbo ដែលអាចផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៥០០ ញូតុនម៉ែត្រ ដំណើរការរត់ដោយកង់ទាំងអស់ (AWD) និងបញ្ជូនចលនាតាមរយៈប្រអប់លេខ ១០ វគ្គអូតូ។

Edition ថ្មីនេះបាននាំយកមកជាមួយផ្នែកខាងក្រៅរចនាពណ៌ Sea Grey បែបក្រម៉ៅ ហើយផ្នែកខ្លះទៀតបានឌីហ្សាញលាយជាមួយពណ៌ក្រហមកាន់តែទាន់សម័យ និង បំពាក់មកជាមួយយ៉ាន់កង់ពណ៌ខ្មៅទំហំ ១៨ អ៊ីញ។

ការឌីហ្សាញប៉ាណាខាងមុខកាន់តែកាច បន្ថែមជាមួយចង្កៀងមុខ LED យ៉ាងស្រស់ស្អាត។ បើមកមើលការតុបតែងនៅផ្នែកខាងក្នុងវិញបានបំពាក់មកជាមួយកៅអីស្បែកប្រភេទ Ebony ដែលប៉ាក់អក្សរ Thunder ពណ៌ក្រហមបន្ថែមភាពស្រស់ស្អាតដល់រថយន្ដ។

គួរបញ្ជាក់ផងដែរថាម៉ូឌែលមួយនេះមានកំណត់ផលិតចេញលក់ត្រឹមតែ ៤៥០០ គ្រឿងតែប៉ុណ្ណោះ សម្រាប់ព័ត៌មានច្បាស់ពីការមកដល់នៅលើទីផ្សារ ឬតម្លៃរបស់នៃម៉ូឌែល Ford Thunder Edition នេះមិនទាន់បញ្ជាក់ច្បាស់ពីក្រុមហ៊ុននៅឡើយទេ ក៏ប៉ុន្តែគេរំពឹងថាវានឹងមកដល់សម្រាប់ឆ្នាំ ២០២៣​ ខាងមុខនេះ។

អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More