👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Raptor គឺជានិម្មិតសញ្ញាដែលក្រុមហ៊ុន Ford Motor ប្រើប្រាស់សម្រាប់រថយន្ត Pick Up មានសមត្ថភាពខ្លាំង សម្រាប់ប្រើលើផ្លូវលំបាកៗ ឫផ្លូវបែប Off-road ធ្ងន់ៗ ។
ហើយថ្មីៗនេះក្រុមហ៊ុន Ford បានបញ្ចេញនូវម៉ូឌែល F-150 Raptor R ថ្មីដោយបំពាក់មកជាមួយម៉ាស៊ីនដែលមានកម្លាំងខ្លាំងអស្ចារ្យជាង F-150 Raptor ជំនាន់់មុនៗ ។ ដោយឡែករូបភាពដែលបានបង្ហោះនៅលើ Instagram របស់ the Raptor Connection បានបង្ហាញរូបមួយសន្លឹកដែលជាគម្រូ Raptor ជំនាន់ថ្មីនេះ ជាមួយនឹងសមត្ថភាពថ្មី ។

F-150 Raptor ជំនាន់ទី ២ បានបំពាក់មកជាមួយម៉ាស៊ីន Twin-turbo ៥.២ លីត្រ EcoBoost V6 ក៏ប៉ុន្តែសម្រាប់ Ford F-150 Raptor ជំនាន់ទី ៣ បច្ចុប្បន្នមានម៉ាស៊ីន ៣.៥ លីត្រ twin-turbo EcoBoost V6 ដែលផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៦៩០ ញូតុនម៉ែត្រ។
ខណៈពេលនេះអ្វីដែលកាន់តែពិសេសទៀតនោះគឺ Ford F-150 Raptor R នេះវានឹងបំពាក់មកជាមួយម៉ាស៊ីន Supercharged V8 ចំណុះ ៥.២ លីត្រ អាចផលិតកម្លាំងបាន ៧៦០ សេះ និងកម្លាំងរមួល ៨៤៧ ញូតុនម៉ែត្រ ដែលម៉ាស៊ីនមួយនេះមានបំពាក់នៅលើរថយន្ដ Mustang Shelby GT500 រួចមកហើយ។
វានឹងធ្វើឱ្យ Raptor R ក្លាយជាគូប្រជែងជាមួយ RAM TRX និងជារថយន្ត Pick up ដែលមានឥទ្ធិពលបំផុតនៅលើទីផ្សារ។

ដោយឡែកពេលនេះក្រុមហ៊ុន Ford នូវមិនបានបង្ហាញព័ត៌មានជាសាធារណៈអំពី Raptor R នោះទេប៉ុន្ដែយើងរំពឹងថាវាប្រហែលជា ៩៦ ភាគរយដែលប្រាកដថា Raptor R នឹងបំពាក់ម៉ាស៊ីន V8 ចំណុះ ៥.២ លីត្រសម្រាប់ឆ្នាំ ២០២៣ នេះ ដែលគ្រោងចេញលក់នៅលើទីផ្សារក្នុងឆ្នាំនេះ ។
សម្រាប់ព័ត៌មានទាក់ទង់នឹងតម្លៃនៅមិនទាន់បានបញ្ជេញនៅឡើយទេ អញ្ចឹងមានតែរងចាំតាមដានជាមួយ Advan Auto ទាំងអស់គ្នា ។
អត្ថបទដោយ ៖ Nita @Advan Auto
/https://www.forbes.com/wheels/wp-content/uploads/2021/02/2021_ford_raptor_jump.png)
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?