ហេតុតែឆ្នាំនេះវិបត្តិច្រើន! Ford សុខចិត្តលក់ឡាន ទាំងជំពាក់គ្រឿងឲ្យអតិថិជន ហើយចាំសងតាមក្រោយវិញ

អ្នកទស្សនា
557
0/ AKlasseAuto Promotion
2022-03-Ford-Shortage-2.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

កាលពីពេលថ្មីៗនេះ តាមសារព័ត៌មាន Automotive News បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ដ Pick up ល្បីឈ្មោះ Ford បានប្រកាសថាខ្លួននឹងចាប់ផ្ដើមការលក់ និងដឹកថយន្ដថ្មីម៉ូដែល Ford Explorer របស់ខ្លួន ទៅឲ្យអតិថិជន ដោយគ្មានគ្រឿងបង្គុំមួយចំនួន ដូចជាបន្ទះឈីបបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ និងប្រព័ន្ធគ្រប់គ្រងកម្ដៅ តែសន្យាថា នឹងបំពាក់ជូនវិញតាមក្រោយក្នុងរង្វង់​រយៈពេលតិចជាង ១ឆ្នាំ។ 

រូបភាព​៖ New 2022 Ford Explorer SUV
រូបភាព​៖ New 2022 Ford Explorer SUV

តាមរយះការសម្ភាសជាមួយសារព័ត៌មាន The Verge អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford បានឲ្យដឹងថា ទោះបីជាមុខងារបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ខាងក្រោយមិនទាន់បានបំពាក់ក៏ដោយ តែវាអាចបញ្ជាបានពីផ្នែកខាងមុខ ជាធម្មតា ហើយសម្រាប់អតិថិជនណាដែលសម្រេចចិត្តទិញដោយមិនត្រូវការប្រព័ន្ធនេះ ក្រុមហ៊ុននឹងបញ្ចុះតម្លៃជូន ផងដែរ។ 

រូបភាព​៖ New 2022 Ford Explorer SUV

Ford បានបញ្ជាក់ថា ការសម្រចធ្វើបែបនេះ​ គឺដោយសារតែបញ្ហាកង្វះខាតគ្រឿងបង្គុំរាំរ៉ៃជាយូរឆ្នាំ ហើយ Ford ចង់បញ្ជូនរថយន្ដឲ្យដល់ដៃអតិថិជនបានលឿនបំផុត មិនចង់ឲ្យរង់ចាំយូរ ម្យ៉ាងទៀត ក៏ដើម្បីកាត់បន្ថយចំនួនរថយន្ដ ស្ដុកទុកចោលនៅក្នុងរោងចក្រផងដែរ។

រូបភាព​៖ New 2022 Ford Explorer SUV
រូបភាព​៖ New 2022 Ford Explorer SUV

គួររំឭកថា តាំងពីជួបបញ្ហាខ្វះគ្រឿងបង្គុំនេះមក ឆ្នាំមុន Ford បានពន្យាពេលផលិតរថយន្ដល្បីកំពុងតែលក់ដាច់ របស់ខ្លួនគឺ Ford F-150 ព្រមទាំងផ្ដល់ជម្រើសឲ្យអតិថិជនទិញរថយន្ដដោយគ្មានមុខងារ ពន្លត់ម៉ាស៊ីនស្វ័យប្រវត្ដិ​ (Automatic start-stop) ដោយជំនួសជាការផ្ដល់ទឹកប្រាក់ ៥០ ដុល្លារត្រឡប់វិញផងដែរ។

រូបភាព៖ Ford F-150 2022
រូបភាព៖ Ford F-150 2022

គួរបញ្ជាក់ដែរ ក្រៅតែពី Ford បញ្ហាដូចគ្នាក៏ជះឥទ្ធិពលលើក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀតដូចគ្នា ដូចជា GM បានផ្ដាច់មុខងារមួយចំនួនរួមមាន ប្រព័ន្ធសាកថាមពលឥតខ្សែ, HD radio, មុខងារគ្រប់គ្រងកម្រិតប្រេង Tesla វិញ លក់រថយន្ដដោយគ្មាន USB Port, ឯ Escalade 2022 ថ្មីរបស់ Cadillac បានផ្ដាច់ប្រព័ន្ធបើកបរស្វ័យ​ ប្រវត្តិ BMW លក់រថយន្ដមួយចំនួនជាមួយអេក្រង់ធម្មតា គ្មាន touch screen ជាដើម។   

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel :👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

អត្ថបទទាក់ទង

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More