ថ្មីៗនេះគេសង្កេតឃើញថា មានកំពូលរថយន្ត SUV មួយប្រភេទដែលត្រូវបាននាំចូលមកក្នុងទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន តាំងពីមិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាមកម្លេះ នោះគឺរថយន្ត Ford Territory ស៊េរីឆ្នាំ 2023។
រថយន្តនេះត្រូវបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយទាំងអស់នេះ ធ្វើអោយរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់អតិថិជន Ford ហើយវត្តមានរបស់រថយន្តនេះក៏ចាប់ផ្តើមចរាចរណ៍ពាសពេញដងវិថីនៃទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ។
រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 បំពាក់មកជាមួយនូវម៉ាស៊ីន សាំងជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះដល់ទៅ 163 PS និងកម្លាំងរមួល 250 nm ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូ ។
ការរចនារូបរាងផ្នែកខាងក្រៅរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ បានផ្តោតសំខាន់ទៅលើភាពទំនើប ទាន់សម័យ ដោយប៉ាណា ផ្នែកខាងមុខនៃរថយន្តនេះ រចនាម៉ូតបែបសំណាញ់ពណ៌ខ្មៅរលោង ថ្មី ប្លែក បង្ហាញពីភាពអង់អាច អមជាមួយនឹងចង្កៀងខាងមុខដែលបំពាក់មកជាមួយនូវអំពូលបំភ្លឺពេលថ្ងៃ (Day time running light) និងមានអំពូលកាត់អ័ព្ទនិងចង្កៀងហ្វាកូដអូតូជាមួយមុខងារ Follow Me Home នៅផ្នែកខាងក្រោម ដែលជួយអោយការបើកបរកាន់តែមានសុវត្ថិភាពមិនថាពេលយប់ឬពេលថ្ងៃ។
ផ្នែកខាងក្រោយនៃរថយន្តនេះវិញ ត្រូវបានបំពាក់មកជាមួយនូវចង្កៀងប្រភេទLED មានពន្លឺភ្លឺច្បាស់ល្អ ដែលត្រូវបានរចនាបែបផុស 3D រាងអក្សរ L ជាមួយនឹងស៊ីញ៉ូប្រដេញ ធ្វើអោយផ្នែកខាងក្រោយនៃរថយន្តកាន់តែមានភាពទាក់ទាញថែមទៀតផង។
មិនតែប៉ុណ្ណោះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ កាន់តែផ្តល់ភាពងាយស្រួលដល់អ្នកដែលមានសមាជិកគ្រួសារច្រើន ដោយសារតែឃ្លុបក្រោយរបស់រថយន្តនេះធំ ទូលាយជាងមុន ដែលផ្តល់កន្លែងដាក់សម្ភារបានកាន់តែច្រើន។
ក្រឡេកមកមើល ផ្នែកខាងក្នុងនៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះវិញ បានភ្ជាប់មកជាមួយនូវ កៅអីស្បែកថ្មី ពណ៌ខៀវខ្ចី និងតាមឡូស្បែកលាយឈើប្រណិតមួយជុំវិញរថយន្តដែលរំលេចនូវភាពថ្លៃថ្នូរ ទំនើប ទាន់សម័យ ធ្វើអោយការបើកបរកាន់តែមានភាពស៊ីវីល័យ។
មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនូវ ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ សាកសមពិសេសសម្រាប់ការបើកបរក្នុងអាកាសធាតុក្តៅ និងជួយមិនអោយអ្នកបើកបរមានអារម្មណ៍ថានឿយហត់មិនថាការបើកបរផ្លូវជិតឬឆ្ងាយ។
មិនតែប៉ុណ្ណោះ អ្នកបើកបរនឹងមានអារម្មណ៍កាន់តែអស្ចារ្យ ជាមួយនឹងចង្កូតអេឡិចត្រូនិចរាងអក្សរ D ធូរងាយស្រួលប្រើ កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ដែលអាចប្តូរបានដល់ទៅពីរ Style រួមមាន Classic និង Sport ហើយអាចប្តូរប្រព័ន្ធគ្រប់គ្រងការបើកបរបានដល់ទៅ៤ម៉ូត គឺ ផ្លូវធម្មតា (Normal) សន្សំសំចៃប្រេង (Eco) ស្ព័រ (Sport) និង ឧបសគ្គ (Mountain)។
រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ក៏បានបំពាក់មកជាមួយនូវ អេក្រង់កម្សាន្ត Touch Screen ទំហំ 12 អ៊ីញ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនាន់ថ្មី អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែផងដែរ។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវ ចង្កឹះលេខអេឡិចត្រូនិច (Rotary E-shifter) និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែរដែលធ្វើអោយផ្នែកខាងក្នុងកាន់តែមានភាព ទូលាយ និង ប្រណិតភាព។
បន្ថែមលើនេះទៅទៀត ការបើកបរកាន់តែមានផាសុកភាព ជាមួយនឹងប្រព័ន្ធបន្សុតខ្យល់ PM2.5 និងម៉ាស៊ីនត្រជាក់ Doul Zone Auto ដែលអាចគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តផ្នែកខាងមុខ និង ដំបូលកញ្ចក់ Panoramic ធំអាចបើក បិទ ស្រូបយកពន្លឺព្រះអាទិត្យ ឬខ្យល់អាកាសធម្មជាតិ ធ្វើអោយការបើកបរកាន់តែមានភាពស្រស់ស្រាយ។
រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 មានការផ្លាស់ប្តូរទាំងស្រុង មិនថារូបរាង បច្ចេកវិទ្យា ដែលបានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពទំនើបៗ ដែលជាជំនាន់ចុងក្រោយ សាកសម្យឥតខ្ចោះ ជាកំពូលរយន្ត SUV នៅក្នុងប្រទេសកម្ពុជា ដូចជា៖
រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 ផ្តល់ជូនជម្រើសពណ៌ដល់ទៅ ៦ សម្រាប់អតិថិជនធ្វើការជ្រើសរើសរួមមាន៖ ពណ៌ខៀវខ្ចី ពណ៌ស ពណ៌ខ្មៅ ពណ៌សូកូឡា ពណ៌ទឹកមាស និងពណ៌ក្រហម ជាមួយនឹងតម្លៃដ៏សមរម្យ ដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជាត្រឹមតែ 48,900 ដុល្លារតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត រាល់ការទិញនូវរថយន្ត Ford អតិថិជននឹងទទួលបាននូវ ការធានា ៣ ឆ្នាំ ឬ ១០ ម៉ឺនគ.ម ពី Ford Cambodia សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km ព្រមទាំងមានសេវាកម្មជួសជុលចល័ត ២៤ ម៉ោង សេវាបង់រំលស់ឆាប់រហ័ស និងប្រកបដោយទំនុងចិត្ត ២៥ ខេត្តក្រុង គ្រឿងបន្លាស់ Original ពីរោងចក្រ សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី(Ford Trade-In Service) ផងដែរ ។
រូបភាពបន្ថែមពី Ford Territory 2023
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម