ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមសារព័ត៌មាន Jalopnik កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ស្របពេលតម្លៃសាំងកំពុងតែឡើងថ្លៃស្រ៊ើតៗ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ករណីបទលើ្មសបែបថ្មីចាប់ផ្ដើមកើនឡើងដូចគ្នា ដោយលោកចោរបច្ចុប្បន្នបាន ប្រែចំណាប់អារម្មណ៍ពីលួចស៊ីសំបុកឃ្មុំបំពង់ស៊ីម៉ាំងឡាន មកលួចចោះធុងសាំងឡាន បូមយកសាំង ដែលមិនត្រឹមតែនាំឲ្យម្ចាស់ឡានអស់សាំងនោះទេ ថែមទាំងត្រូវអស់លុយថ្លៃជួសជុសរថយន្ដថែមទៀត។
បទល្មើសចោះធុងសាំងនេះ ទើបតែចាប់ផ្ដើមកើនឡើងគួរឲ្យកត់សម្គាល់ក្នុងពេលថ្មីៗនេះជាច្រើនករណី នៅទីតាំងផ្សេងៗគ្នាក្នុងសហរដ្ឋអាមេរិក ដូចជា រដ្ឋកាលីហ្វញ៉ា Missouri, Wisconsin ជាដើម ហើយហេតុការណ៍ដែលទើបតែកើតឡើងថ្មីៗនេះ ស្ថិតក្នុងរដ្ឋ Pennsylvania ដោយរថយន្ដម៉ាក Nissan Rogue របស់ស្ត្រីម្នាក់ត្រូវបាន លោកចោរប្រតិបត្តិការចោះធុងសាំង បូមយកសាំង នៅពេលដែលគាត់ចតចោល នៅក្រៅផ្ទះរបស់គាត់ ។
តាមរយៈសារព័ត៌មាន ABC News បានឲ្យដឹងថា បញ្ហាចោរលួចសាំង នេះធ្លាប់កើតមានម្ដងហើយកាលពីវិបត្តិ ឥទ្ធនៈឆ្នាំ ២០០៨ ហើយបច្ចុប្បន្នបញ្ហាសាំងឡើងថ្លៃកំពុងតែកើនឡើង ធ្វើឲ្យបទល្មើសនេះចាប់ផ្ដើមល្បីម្ដងទៀត ។ តែកាលពីមុន រថយន្ដមិនសូវមានប្រព័ន្ធការពារទំនើបច្រើននោះទេ ដូច្នេះលោកចោរច្រើនប្រើវិធីសាស្រ្ដធម្មតាៗ ដោយលួចបូមសាំងដោយប្រើទុយោបឺត តែសព្វថ្ងៃនេះរថយន្ដទំនើបមានមុខងារចាក់សោគម្របសាំងឡាន ជាដើម ធ្វើឲ្យលោកចោរប្រើប្រាស់វិធិសាស្រ្ដថ្មីដោយចោះធុងសាំង បង្ហូរសាំងច្រកចូលពីដុងតែម្ដង ធ្វើឲ្យម្ចាស់ឡាន រងគ្រោះមិនត្រឹមតែអស់លុយថ្លៃសាំងទេ ថែមទាំងអស់លុយថ្លៃជួសជុល ឬប្ដូរធុងសាំងថ្មីថែមទៀតផង ដែលតម្លៃ ជាមធ្យមដល់ ១០០០ ដុល្លារជាង តែភាគច្រើនការផ្លាស់ប្ដូរជាជម្រើសល្អជាង ដោយសារតែការជួសជុល អាចបង្កហានិភ័យ ជ្រាបសាំងនាំឲ្យឆេះឡាន។
ក្នុងនោះដែរ សមត្ថកិច្ចតំបន់ បានឲ្យដឹងថា រថយន្ដដែលងាយរងគ្រោះជាងគេគឺប្រភេទ SUV និងរថយន្ដខ្ពស់ៗ ជាងរថយន្ដទាបៗ ព្រោះតែវាទូលាយ ងាយស្រួលឲ្យលោកចោរប្រតិបត្តិការ ហើយបានណែនាំថា ម្ចាស់ឡានគួរចត រថយន្ដដោយបង្វែរគូទឡានទៅកិបនឹងជញ្ជាំង ចតនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងស្រឡះងាយមើលឃើញច្បាស់។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖ Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!