ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្រោយពីចេញសេចក្ដីសម្រេចស្ដីពីការរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក
កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់បើកវគ្គបណ្ដុះបណ្ដាលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក និងការដកពិន្ទុបណ្ណបើកបរនេះ ដល់មន្ដ្រីនគរបាលចរាចរណ៍ហើយ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក (Driver’s License Point Deduction and Fine Mobile App) តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា (POS) និងបង្ហាញនូវនីតិវិធីប្រតិបត្តិការ គ្រប់គ្រងព័ត៌មាន រក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ អាចឲ្យមន្ត្រីនគរបាលចរាចរណ៍អាចយកទៅ អនុវត្តជាក់ស្តែងបាន។
កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនេះនឹងធ្វើឡើង តាមរយៈការចាប់យករូបភាព យានយន្ដដែលបើកបរល្មើសច្បាប់ និងស្កេនលើប័ណ្ណបើកបរអ្នកបើកបរ ហើយកាត់ពិន្ទុទៅតាមស្ថាននៃបទល្មើស ដែលមានដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព, បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។
គួបបញ្ជាក់ផងដែរថា គ្រប់ប័ណ្ណបើកបរទាំងអស់គឺមានពិន្ទុតុសរុបចំនួន ១២ពិន្ទុ ដែលនឹងត្រូវបានកាត់តាមស្ថានទម្ងន់ នៃបទល្មើសចាប់ពី ១ដល់ ៦ពិន្ទុ ។ ក្នុងករណីដែលអស់ពិន្ទុ ប័ណ្ណបើកបរត្រូវជាទុកមោឃៈ ហើយអ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ ដើម្បីទទួលបានប័ណ្ណបើកបរថ្មី។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា មិនត្រឹមតែបទល្មើសចរាចរណ៍នោះទេ ទៅថ្ងៃមុខទៀត បទល្មើសព្រហ្មទណ្ឌ ឬបទល្មើសផ្សេងៗក៏នឹងត្រូវបានរៀបចំចងក្រងទុកក្នុងប្រព័ន្ធគ្រប់គ្រងទំនើបដូចគ្នានេះដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024