👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
រាប់ចាប់ពីថ្ងៃបើកយុទ្ធនាការចុះបង្ក្រាបរថយន្ដគ្មានពន្ធ មកទល់នឹងខែមេសា ឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ថា ទឹកប្រាក់ពន្ធ និងអាករ រួមទាំងប្រាក់កក់ ដែលប្រមូលបានមានចំនួនសរុបជាង ៦០ លានដុល្លារ។
យោងតាមរបាយការណ៍ឲ្យដឹងពីសន្និសិទសារពត៌មានស្ដីពីវឌ្ឍភាពការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស លើកទី៥ កាលពីថ្ងៃទី ៤ ខែឧសភា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា បើគិតចាប់ពីថ្ងៃចុះប្រតិបត្ដិការកាលពីដើមខែ កញ្ញា ឆ្នាំ ២០២២ មកទល់ចុងខែ មេសា ឆ្នាំ ២០២២ នេះ មានរថយន្ដ ចំនួន ៦ ៩២២ គ្រឿង រាប់ទាំងរថយន្ដចង្កូតឆ្វេង ចង្កូតស្ដាំដែលបានកែចង្កូត និងរង់ចាំកែចង្កូត បានបំពេញកាតព្វកិច្ចពន្ធរួចរាល់ ដែលគិតជាទឹកប្រាក់ពន្ធនិងអាករ (រួមទាំងប្រាក់កក់) សរុប ប្រមូលបានមានចំនួនប្រមាណ ៥៩.៣៧ លានដុល្លារអាមេរិក ។

រូបភាព៖ ឯកឧត្តម គុណ ញឹម ក្នុងសន្នីសិទសារពត៌មានស្ដីពីវឌ្ឍភាពការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស លើកទី៥
យោងតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា សម្រាប់ម្ចាស់យានយន្ដណាដែរមិនបានបំពេញកាតព្វកិច្ចពន្ធនេះឲ្យបានទាន់ពេលវេលាកំណត់នោះទេ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្ក្រាបរថយន្តគ្មានពន្ធ និងអាករយ៉ាងតឹងរឹង និងសកម្មនៅទូទាំងប្រទេស ដោយគ្មានការពន្យារពេលឡើយ ហើយចំពោះ រថយន្តចង្កូតស្តាំ នឹងក្លាយជាកម្មវត្ថុនៃការដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

រូបភាព៖ ឯកឧត្តម គុណ ញឹម ក្នុងសន្នីសិទសារពត៌មានស្ដីពីវឌ្ឍភាពការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស លើកទី៥
ឯកឧត្តមបានបន្ថែមទៀតថា កម្មវិធីនេះគឺរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស និងក្រើនរំឭក ដល់ម្ចាស់រថយន្តណាដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធឲ្យចូលបង់ពន្ធអាករឲ្យបានមុនថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ នេះ មុនពេលការផាកពិន័យកាន់តែធ្ងន់ធ្ងរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី