👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបតែបានប្រកាសជូនដំណឹងស្ដីពី ការផុតកំណត់បង់ពន្ធ និងអាកររថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនឹងបញ្ចប់នៅបំណាច់ខែនេះ ព្រមទាំងចាប់អនុវត្តវិធានការត្រួតពិនិត្យ ផាកពិន័យនៅដើមខែកក្កដា។
យោងតាមសារលិខិត ជូនដំណឹងពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបតែបានបង្ហោះក្នុងគេហទំព័រហ្វេសបុកផ្លូវការ របស់ខ្លួនកាលពីពេលថ្មីៗនេះ បានបង្ហាញពីខ្លឹមសារ ស្ដីពី ការប្រមូលពន្ធ និងអាករនាំចូលរថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ នេះ ហេតុនេះហើយ គ្រប់ម្ចាស់រថយន្ដក្នុងប្រទេស ដែលមិនទាន់មានពន្ធទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្ដចង្កូតស្ដាំ) ឲ្យបានមុនថ្ងៃផុតកំណត់នេះ។
[caption id="attachment_6684" align="aligncenter" width="970"]

ក្នុងសេចក្ដីប្រកាស ក៏បានបញ្ជាក់ដែរថា ក្រោយថ្ងៃកំណត់ឲ្យបង់ពន្ធចប់ រាប់ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចាប់អនុវត្តវិធានការត្រួតពិនិត្យ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ចំពោះម្ចាស់រថយន្ដណាដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ ក្នុងនោះមានដូចជា ចំពោះរថយន្ដចង្កូតឆ្វេងដែលចាប់បាន នឹងតម្រូវឲ្យបង់ពន្ធ និងអាករ បូករួមទាំងការបង់ប្រាក់ពិន័យមួយចំនួន តាមបទបញ្ញត្តិជាធរមាន រីឯ រថយន្ដចង្កូតស្ដាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល បើសិនជាចាប់បាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ ស្របទៅតាមនិតិវិធីជាធរមានផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី