👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
យោងតាមរបាយការណ៍ចេះផ្សាយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះស្ដីពីការបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី ១ នៃឆ្នាំ ២០២២ នេះ បានបង្ហាញថា ចំណូលដែលទទួលបានពីការបំពេញកាតព្វកិច្ចពន្ធគយរបស់យានយន្ដ នៅកម្ពុជា មានចំនួនប្រមាណ ៥៨0 លានដុល្លារ ដែលស្មើនឹងជាង ៤៥% នៃចំណូលសរុប ដែលច្រើនជាងមុខទំនិញផ្សេងៗទៀត។
បើតាមការរាយការណ៍ពីសំណាក់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានឲ្យដឹងថា សម្រាប់ឆមាសទី ១ ឆ្នាំនេះ អ.គ.រ ប្រមូលចំណូលបានសរុប ៥ ២៥៩,៥ ពាន់លានរៀល ស្មើនឹងប្រមាណ ១.២៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ១២% បើធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១ ក្នុងនោះ ចំណូលដែលបានមកពី យានយន្ត និងគ្រឿងចក្រមានចំនួន ២ ៣៧១,៥ ពាន់លានរៀល ឬប្រមាណ ៥៨០ លានដុល្លារ ត្រូវជា ៤៥,១% នៃចំណូលសរុប លើសចំណូលដែលបានពីមុខទំនិញផ្សេងៗទៀតដូចជា ទំនិញចម្រុះបានចំនួន ២៧,៧%, ផលិតផលតេលសិលាចំនួន ២១,១% និងសម្ភារសំណង់ ព្រមជាមួយកម្រៃផ្សេងៗចំនួន ៦,១%។
ក្នុងនោះផងដែរ ទំហំនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត ក៏បានកើនឡើងប្រមាណ ៧៥៩ លានដុល្លារអាមេរិក ដែលស្មើនឹង ៤០%,ផងដែរ បើធៀបទៅនឹងឆ្នាំមុន។
គួរបញ្ជាក់់ផងដែរ ក្រៅតែពីការប្រមូលចំណូលពន្ធគយ អ.គ.រ ក៏បានដាក់ផែនការ ពង្រឹងការអនុវត្តច្បាប់ ការបង្ការ និងបង្ក្រាបអ្នករត់គេចពន្ធ និងបន្លំពន្ធ, ប្រឆាំងហិរញ្ញប្បទានភេរវកម្ម, លើកកម្ពស់ពាណិជ្ជកម្មតាមទំនើបកម្មគយ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន ប្រជាពលរដ្ឋ និងស្ថាប័ន ផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី