👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសស្ដីពីការ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះសម្រាប់ឆ្នាំ ២០២២ ដែលនឹងត្រូវដាក់អនុវត្ត៍ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឋិកា ឆ្នាំ ២០២២ នេះតទៅ ហើយ និងប្រតិបត្តិការត្រួតពិនិត្យ ព្រមទាំងផាកពិន័យពី ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ។
រូបភាព៖ សេចក្ដីជូនដំណឹងស្ដីពីការបង់ពន្ធមធ្យោដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ (GDT)[/caption]
សម្រាប់ការបង់ពន្ធ លើយានយន្ដដែលធ្លាប់បានប្រកាសបង់ពន្ធនេះពីមុនរួចមកហើយ ម្ចាស់រថយន្ត ត្រូវភ្ជាប់មកជាមួយ លិខិតប្រកាស ឬប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ហើយបង់ពន្ធបាន នៅតាមសាខាពន្ធដារខណ្ឌ-ខេត្តដែលនៅក្បែរ ឬ អាចបង់តាមរយៈធនាគារដែលជាដៃគូររបស់ក្រសួងមានដូចជា ធនាគារ កាណាឌីយ៉ា ក.អ, ធនាគាតរ អេស៊ីលីដារ ភីអិលស៊ី, ធនាគារ ជេត្រាស់ រូយ៉ាល់, ធនាគារ កម្ពុជាសាធារណៈ (វឌ្ឍនៈ), ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់, និងធនាគារពានិជ្ជកម្មក្រៅប្រទេស នៅកម្ពុជា ឬក៏អាចប្រើប្រាស់មធ្យោបាយ កាន់តែងាយស្រួលមួយទៀត នោះគឺ បង់តាមកម្មវិធី “GDT Tax Payer App” ដែលងាយស្រួលអាចទាញយកបានពី App store (iOS) ឬ Play store (Android) ហើយបំពេញលើព័ត៌មានមួយចំនួនដែលទាមទារ រួចបង់ថវិកា ជាការស្រេច រីឯលតាបត្រ ម្ចាស់រថយន្ដដែលនៅតាមខេត្តអាចអញ្ជើញបើកបាននៅសាខាពន្ធដារ ដែលនៅក្បែរ ឬសម្រាប់ អ្នកនៅភ្នំពេញអាចទៅយកនៅអគ្គនាយកដ្ឋានផ្ទាល់ក៏បាន ឬក៏ឲ្យក្រុមការងារនាយកដ្ឋានយកទៅជូនក៏បាន។
រូបភាព៖ សេចក្ដីជូនដំណឹងស្ដីពីការបង់ពន្ធមធ្យោដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ (GDT)[/caption]
ក្នុងករណីយានយន្ដរបស់ក្រសួង ស្ថាប័ន ឬអង្គភាព ដែលពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់ ត្រូវភ្ជាប់ជាមួយបញ្ជី សារពើភណ្ឌយានយន្ដ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រីឯយានយន្ដពាក់ផ្លាកលេខ រដ្ឋ, ន.ប, ខ.ម មិនអនុញ្ញាតឲ្យបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះឡើយ។
គួរបញ្ជាក់ថា គ្រប់យានយន្ដទាំងអស់អាចបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ នេះបាន លុះត្រាតែបានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ បទបញ្ញត្តិគយ និងបានចុះបញ្ជីយានយន្ដនៅក្រសួងសាធារណការ និងដឹកជញ្ជូនសិន។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ក្រោយផុតកំណត់កាលបរិច្ឆេទប្រមូលពន្ធ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ទៅ មន្ដ្រីអគ្គនាយកដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច នឹងចាប់ផ្ដើមប្រតិបត្តិការចុះត្រួតពិនិត្យ ផាកពិន័យចំពោះម្ចាស់យានយន្ដណា ដែលមិនទាន់បានប្រកាសពន្ធតាមច្បាប់ជាធរមាន។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!