ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុងខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ស្ដីពី ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ ២០២១ នឹងចាប់ផ្ដើមអនុវត្តចាប់ពីដើមខែកុម្ភៈនេះហើយ។
នៅក្នុងខ្លឹមសារសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ដ្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ ២០២១ នៅតាមគោលដៅមួយចំនួនតាមកំណាត់ផ្លូវសំខាន់ៗ ចាប់ពីថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ ២០២២ នេះតទៅ។

ករណីម្ចាស់យានយន្ដណា ខកខានមិនបានប្រកាសពន្ធមធ្យោបាយ ធ្វើដំណើរទាន់ពេលវេលា ត្រូវប្រញាប់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅតាមសាខាអគ្គនាយកដ្ឋានពន្ធដារតាមបណ្ដាខេត្តក្រុង ដែលខ្លួនរស់នៅ ឬនៅតាមបណ្ដាស្ថាប័នធនាគារ ដែលជាដៃគូក្រសួង ឬក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App នៅក្នុង smartphone ក៏បាន។
គួររំឭកផងដែរថា កាលពីពេលថ្មីៗនេះសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានមានប្រកាសហាមប្រាមមិនឲ្យ មានឡាន ម៉ូតូណាដែរមិនបានបង់ពន្ធនាំចូលធ្វើដំណើរលើដងផ្លូវ កម្ពុជាចាប់ពីបំណាច់ឆ្នាំ ២០២១ តទៅ ហើយម្ចាស់យានជំនិះដែលល្មើស គឺត្រូវប្រឈមនឹងការផាកពិន័យតាមច្បាប់ជាធរមាន ។
ដោយឡែក ចំពោះរថយន្ដចង្កូតស្ដាំ ត្រូវកែចង្កូតពីស្តាំមកឆ្វេងឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ និងត្រូវរងការបង្ក្រាបយ៉ាងតឹងរុឹងនៅគ្រប់ទីកន្លែង ចំណែកឯរថយន្តចង្កូតស្តាំ និងត្រូវដោះ បំបែកជា គ្រឿងបន្លាស់ ឬកំទេចចោលតែម្តង។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល