តោះៗ! ការផ្ដល់ជូនឧបករណ៍ ETC-OBU Free Free ត្រឡប់មកវិញហើយ

អ្នកទស្សនា
327
0/ AKlasseAuto Promotion
afa.jpg

តាមការចុះផ្សាយ​ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្មវិធីផ្ដល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃបានត្រឡប់មកម្ដងទៀតហើយ សម្រាប់សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់បើកបរចេញចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។

335080133_233970539087492_3694950826597442503_n.jpg

ការផ្ដល់ជូននេះ នឹងគិតចាប់ពីថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០២៣ នេះ ទៅដល់​ថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៣ (៣ ខែ)​ ដោយបងប្អូនអាចទៅចុះឈ្មោះ បំពាក់ឧបករណ៍ ETC-OBU នេះ បាននៅ តាមមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ព្រមទាំងចុះឈ្មោះប្រើប្រាស់បាននៅតាមបញ្ជរបង់ប្រាក់ទាំង ៨ ទីតាំងនៅផ្លូវល្បឿនលឿន។

336061077_736849118010182_2047396048946672907_n.jpg

នៅពេលមកទទួល សូមយកថយន្ត ដែលត្រូវបំពាក់មកជាមួយ និង ភ្ជាប់ឯកសារច្បាប់ដើមដូចជា អត្តសញ្ញណប័ណ្ណ  វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក), និង បណ្ណសម្គាល់យានជំនិះ (កាតគ្រី)។ 

សូមជម្រាបជូនថា ឧបករណ៍ ETC-OBU (Electronic Toll Collection-On Board Unit) ជាឧបករណ៍ ដែលអនុញ្ញាតឲ្យរថយន្ដដែលមានបំពាក់វា នៅនឹងកញ្ជក់មុខ បើកបរចេញចូលតាមច្រក ETC នៅផ្លូវល្បឿនលឿនបាន ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់រង់ចាំគិតលុយផ្ទាល់ ឬកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់នោះទេ​ ។ 

photo_2023-03-16_11-04-38.jpg

បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវ ETC នេះ អ្នកបើកបរ ក៏អាច ចេញចូលតាមគន្លង ANPR ផងដែរ ដែលតម្រូវអោយបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា ដែលការទូរទាត់ប្រាល់អាចធ្វើបានតាម វេបសាយ https://ew.mpwt.gov.kh ក្នុងទូរសព្ទដៃ។ 

330200202_1522293151602503_8477112853555113225_n.jpg

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More