👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
តាមការចុះផ្សាយពីសារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដធំៗ ២ លើពិភពលោក General Motor និង Honda បានប្រកាសចាប់ដៃគ្នាផលិតរថយន្ដអគ្គិសនី មានតម្លៃទាបជាង ៣ ម៉ឺនដុល្លារ ដែលគ្រោងនឹងចេញលក់ក្នុងឆ្នាំ ២០២៧ ខាងមុខនេះ។
អ្នកស្រី Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន GM បានមានប្រសាសន៍ថា “GM និង Honda នឹងធ្វើការចែករំលែកចម្រាញ់យកបច្ចេកវិទ្យាពិសេសៗរៀងៗខ្លួន ក្នុងការរចនា និងផលិតរថយន្តអគ្គិសនីនេះ ធ្វើយ៉ាងណាឲ្យមានតម្លៃទាប ហើយមានគុណភាពសមស្របទៅតាមបទដ្ឋានពិភពលោក” ។

ក្នុងនោះដែរ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលដាក់វិនិយោគនោះទេ តែបានបង្ហើបថា រថយន្ដអគ្គិសនីនេះជាប្រភេទ Compact crossover ចេញមុខក្នុងឆ្នាំ ២០២៧ និងគ្រោងលក់ឲ្យបាន យ៉ាងហោចណាស់ ១៣លានគ្រឿងទូទាំងពិភពលោក ជាពិសេសផ្ដោតទៅលើទីផ្សារ សំខាន់ៗដូចជា អាមេរិកខាងជើង អាមេរិកខាងត្បូង និងចិន។
ពេលនេះក្រុមហ៊ុនទាំងពីរកំពុងមរមារញឹកអភិវឌ្ឍអាគុយថ្មីដែលជាប្រភេទ Solid-state battery ប្រើប្រាស់បច្ចេកវិទ្យារបស់ GM ឈ្មោះថា GM Ultium battery technology ដែលធ្វើឲ្យអាគុយ មានសមត្ថភាពខ្ពស់ ទម្ងន់ស្រាលជាងមុន និងតម្លៃទាបជាងអាគុយ lithium-ion ដែលប្រើក្នុងឡានអគ្កិសនីបច្ចុប្បន្ន។

គួររំឭកថា តាមទិន្និន័យរបស់វេបសាយវាយតម្លៃទីផ្សាររថយន្ដ Edmund បានបង្ហាញថា ក្នុងខែកុម្ភៈកន្លងទៅនេះ តម្លៃឡានអគ្គិសនីជាមធ្យមស្ថិតក្នុងរង្វង់ ៤៥ ៥៩៦ ដុល្លារ សូម្បីតែរថយន្ដ អគ្គិសនីតម្លៃទាបជាងគេរបស់តេស្លា ក៏ឡើងដល់ ៤៦ ៩៩០ ដុល្លារហើយដែរកាលពីពេលថ្មីៗនេះ។

បន្ថែមពីនេះទៅទៀត ក្រៅតែពីការសហការគ្នានេះ ក្រុមហ៊ុន GM ក៏ត្រៀមនឹងផលិតឡានអគ្គិសនីផ្ទាល់ខ្លួន ដែលនឹងលក់ចេញក្នុងរង្វង់ ២លានគ្រឿងនៅឆ្នាំ ២០២៤ ខណៈដែលផលិតឡានអគ្កិសនី ២ ម៉ូដែល សម្រាប់ Honda ក្នុងឆ្នាំតែមួយ រីឯ Honda កំពុងផ្ដោតលើការផលិតឡានប្រភេទ ហាយប្រ៊ីត និងគ្រោងបន្ដអភិវឌ្ឍ បច្ចេកវិទ្យាឡានអគ្គិសនីរបស់ខ្លួនផ្ទាល់ចាប់ពីឆ្នាំ ២០២៤ តទៅ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី