ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
យោងតាមរបាយការណ៍ពីសារព័ត៌មាន FOX Business កាលពីពេលថ្មីៗនេះបានបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនឡានយក្សរបស់អាមេរិក General Motor បានប្រកាសថាខ្លួននឹងផ្អាកដំណើរការនាំចេញរថយន្ដទៅកាន់ប្រទេស រុស្ស៊ី ដោយសារតែបញ្ហាក្ដៅគគុកនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

GM បន្ថែមថា ខ្លួននឹងចាប់ផ្ដើមផ្អាកទំនាក់ទំនងនាំចេញរថយន្ដទៅលក់ក្នុងប្រទេសរុស្ស៊ី តាមរយៈការបិទទំនាក់ទំនងជាមួយ ក្រុមហ៊ុននាំចូលរថយន្ដធំមួយរបស់រុស្ស៊ីឈ្មោះថា AvtoVAZ បើទោះបីជាធ្លាប់បានធ្វើទំនាក់ទំនង សហការគ្នារកស៊ី ក្នុងវិស័យរថយន្ដនេះជាមួយគ្នាតាំងពីឆ្នាំ ២០១៩ មកក៏ដោយ ដែលចំនួនឡាននាំចេញមកលក់ជាមធ្យមគឺ ៣០០០ គ្រឿងក្នុងមួយឆ្នាំ។ ការផ្អាកទំនាក់ទំនងរកស៊ីនេះគឺដើម្បីចូលរួមចំណែកក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី លើបញ្ហាសង្គ្រាមជាមួយនឹងប្រទេស អ៊ុយក្រែន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន រ៉យទ័រ។
ក្នុងនោះដែរ ក្រៅតែពីក្រុមហ៊ុន GM ក៏នៅមានក្រុមហ៊ុនផលិតរថយន្ដល្បីៗផ្សេងទៀតដូចជា ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង់ Mercedes Benz របស់ Daimler និងក្រុមហ៊ុនផលិតឡាន Volvo ផងដែរ។ Volvo បានឲ្យដឹងថា ខ្លួននឹងផ្អាក ដំណើរការនាំចេញឡានទៅរុស្ស៊ីចាប់ពីពេលនេះតទៅ តែមិនទាន់ច្បាស់ថានឹងត្រូវផ្អាកដល់ពេលណា ឬក៏បញ្ឃប់តែម្ដងនោះទេ គឺអាស្រ័យទៅលើស្ថានការណ៍ជាក់ស្ដែង។

រីឯក្រុមហ៊ុន Mercedes Benz វិញក៏បានលើកហេតុផលស្រដៀងគ្នានេះដែរ ដោយបានបញ្ជាក់ថា ខ្លួនបានផ្អាកការរកស៊ីជាមួយនឹងក្រុមហ៊ុននាំចូលរថយន្ដធំមួយដែររបស់រុស្សីឈ្មោះថា Kamaz ព្រមទាំងផ្អាករាល់ទំនាក់ទំនងការរកស៊ីផ្សេងៗទៀតផងដែរ។ ចំណែកឯក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុននាំចេញរថយន្ដ ទៅរុស្ស៊ី ធំមួយដែរ នៅមិនបានឆ្លើយតបថា ខ្លួននឹងធ្វើយ៉ាងណាជុំវិញបញ្ហានេះនៅឡើយទេ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី