👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះ ក្រុមហ៊ុនផលិតឡានល្បីឈ្មោះដើមកំណើតពី សហរដ្ឋអាមេរិក General Motor ឬស្គាល់ថា GM បានប្រកាសចេញយុទ្ធសាស្រ្ដថ្មីមួយគឺការបញ្ចុះតម្លៃឡានអគ្កិសនីសេរីថ្មី និងទំនើបៗ របស់ខ្លួន រាប់ពាន់ដុល្លារ ក្នុងមួយគ្រឿងៗ ឲ្យអតិថិជនទិញប្រើសាកមើល ដើម្បីដេញជើងគូប្រកួត Tesla និង Ford។
តាមការចុះផ្សាយពីសារព័ត៌មាន the Street បានឲ្យដឹងថា ក្រុមហ៊ុន GM បានប្រកាសគម្រោងថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនផ្សេងទៀត លើវិស័យឡានអគ្គិសនីដែលទើបតែមានប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ន ជាពិសេស Tesla និង Ford ដែលក្នុងនោះ ផែនការចម្បង គឺការបញ្ចេញម៉ូដែលឡានអគ្គិសនីគ្រប់ប្រភេទ ទាំងអស់សម្រាប់ឲ្យអតិថិជនអាចជ្រើសរើស និងទិញប្រើប្រាស់ក្នុងតម្លៃពិសេស ដោយអតិថិជន មិនចាំបាច់ត្រូវការរងចាំយូរ រាប់ឆ្នាំទម្រាំនឹងចេញម៉ូដែលថ្មីដូចក្រុមហ៊ុនឡានអគ្គិសនីដទៃទៀតឡើយ។
តាមការឲ្យដឹងពីអ្នកស្រី Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន General Motor ថា ម៉ូដែលរថយន្ដអគ្គិសនីសុទ្ធ គ្រប់ម៉ូដ ពី Bolt Sedan, SUV ឬ Crossover, Pick up truck នឹងមានវត្តមានជាបន្ដបន្ទាប់គ្នា ជាមួយនឹងការផ្ដល់ជូនតម្លៃសមរម្យដល់អតិថិជន ទៅតាមម៉ូដែលនីមួយៗ។
ជាក់ស្ដែង បើតាមសម្ដីរបស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន GM, Michael Albano បានឲ្យដឹងថា រថយន្ដអគ្គិសនីទំនើប Cadillac Lyriq ២០២៣ ដែលមានតម្លៃដើម ៦២,៩៩០ ដុល្លារ ប្រហាក់ប្រហែល ទៅនឹង Tesla Model 3 Performance នៅ អាមេរិក ដែលត្រូវបាន GM បញ្ចុះតម្លៃជូនអតិថិជន ដល់ទៅ ៥៥០០ ដុល្លារ ធ្វើឲ្យវាអាចប្រកួតប្រជែងកាន់តែខ្ពស់ ជាមួយនឹងរូបរាងស្អាតសង្ហារ របស់វា និងសមត្ថភាពផងនោះ ធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតដល់ GM ផ្អាកការកម្មង់សិន ដោយឲ្យអតិថិជនរង់ចាំទិញ Lyriq ឆ្នាំថ្មី ២០២៤ វិញ។
រីឯរថយន្ដផ្សេងទៀត ដូចជា រថយន្ដអគ្គិសនី pick up ថ្មី GMC Hummer និងរថយន្ដប្រណិត Ultraluxurious sedan, Cadillac Celestiq ដែលមានតម្លៃដើមជាង ៣០០ ០០០ ដុល្លារ ក៏នឹងត្រូវបញ្ចុះជូនដូចគ្នាដើម្បីប្រកួតប្រជែងនឹងឡានអគ្គិសនីប្រណិតរបស់ Mercedes-Benz និង BMW ផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី