ហាក!! ក្រែង ចង្កូតឡាន...រាងរង្វង់មូលហ្អី?
បើតាមពាក្យភាសាអង់គ្លេសចង្កូតឡានគេហៅថា Steering Wheel ហើយ Wheel គឺរាងរង្វង់មូល តែនេះប្រហែលមិនមែនជាចង្កូតឡានទេព្រោះវាអត់មូល 😅 ផ្ទុយទៅវិញវាបែរជាមានរូបរាងដូចជាដៃហ្គេម Nintendo គ្រាន់តែវាត្រូវបានប្រើសម្រាប់បញ្ជាចង្កូតឡានមែនទែន។
វាមិនមែនជាលើកដំបូងទេដែលយើងឃើញមាន concept ចង្កូតឡានរាងបែបនេះ ដូចជាចង្កូតឡានប្រណាំង និង concept ចង្កូតថ្មីនៃឡាន Model S ដែលតេស្លាទើបនឹងចេញផងដែរ។

បើតាមរយៈរូបភាព ២ សន្លឹកដែលបានបង្ហោះពីគណនីរចនាម៉ូដឡានផ្លូវការរបស់ក្រុមហ៊ុន GM Motor កាលពីពេលថ្មីៗបានបង្ហាញពីគំរូនៃការរចនាចង្កូតឡានរូចរាងថ្មីប្លែកដែលស្ឌើរតែដូចនឹងដៃហ្គែម ព្រោះវាមានរាងបួនជ្រុងទ្រវែង មានអេក្រង់ដែលទំនងជា Touch Screen អមមកជាមួយមុខងារជាច្រើន នៅលើនោះ បូករួមជាមួយនឹងប៊ូតុងបញ្ឆេះឡាន នៅខាងឆ្វេងដៃ និងប៊ូតុងហ្រាំ្វងនៅខាងស្ដាំដៃ (according to រូបភាព) ចឹុង អាចសន្និដ្ឋានថាប្រព័ន្ធបញ្ជាស្ទើរគ្រប់យ៉ាងគឺនៅលើដៃចង្កូតតែមួយ។

តាមរូបភាពបានបង្ហាញថាវាត្រូវបានចែកចេញជាពីរ Mode ដែល Mode ទី១ នោះគឺឡានត្រូវបានបញ្ជាដោយប្រព័ន្ធស្វ័យប្រវត្តិ និង Mode មួយទៀតគឺប្រព័ន្ធដែលអ្នកបើកបរអាចបើកដោយខ្លួនឯង។
ស្របពេលដែល ក្រុមហ៊ុន GM Motor កំពុងតែរៀបចំនូវគម្រោងចេញ Chevrolet Silverado សេរីថ្មីផងនោះ គេសន្និដ្ឋានថាវាអាចនឹងបំពាក់ជាមួយនឹងចង្កូតដ៏ឡូយមួយនេះ។
ក៏ប៉ុន្ដែមែនឬអត់យើងនៅមិនទាន់ដឹងនៅឡើយដោយសារតែ បើសិនជាវាមានអេក្រង់នៅពីលើបែបនឹងចុះ ពោងសុវត្ថិភាពនៅឯណា?
ប្រភព៖ GeneralMotorsDesign អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី