👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
បន្ទាប់ពីចេញមុខ ចេញតម្លៃជាផ្លូវការនៅអាមេរិកហើយ ថ្មីៗនេះ GMC Hummer EV 2022 Edition 1 បានលេចចេញតម្លៃនៅស្រុកខែ្មរ ដែលសរុបទាំងថ្លៃពន្ធនាំចូល ថ្លៃដឹកជញ្ជូន ថ្លៃកាត់ឈ្មោះជាដើមគឺខ្ទង់ ៣១ ម៉ឺនដុល្លាររជាង ដែលលើស Lexus LX600 សេរីថ្មីបន្ដិចបន្ដួច។

តាមរយៈភ្នាក់ងារជួយទិញឡានពីអាមេរិកមកកម្ពុជាមួយបានឲ្យដឹងថា ពេលនេះរថយន្ដអគ្គិសនី GMC Hummer សេរីឆ្នាំ ២០២២ មានមុខនៅកម្ពុជាហើយ ជាមួយតម្លៃនៅអាមរិក ២៥ ៨៩៩០ ដុល្លារ, បូកជាមួយតម្លៃពន្ធនាំចូលកម្ពុជា ៤០ ០៩២ ដុល្លារ តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ តម្លៃឯកសារនៅខ្មែរ ៨០០ ដុល្លារ ថ្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ និងថ្លៃសេវាកម្មរបស់ក្រុមហ៊ុននាំចូល ៩ ៩៩៩ ដុល្លារទៀត សរុបទាំងអស់គឺ ៣១៣ ៥៣០ ដុល្លារ។

រថយន្ដ GMC Hummer 2022 នេះគឺជាប្រភេទរថយន្ដ Pick Up អគ្គិសនី បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ និងអាគុយប្រភេទ Ultrium Battery pack ថាមពល ២១២.៧ kWh ដែលសរុបទាំងអស់ផលិតកម្លាំងបានដល់ទៅ ១០០០ សេះ និងរត់ដោយប្រើប៉ុងពីរ AWD។

គួរបញ្ជាក់ថា ចំពោះការសាកអាគុយ Hummer អគ្គិសនី អាចទទួលកម្លាំងសាកពីស្ថានិយ៍សាកល្បឿនលឿនដល់ទៅ 350KW ឬ 800V ដែលធ្វើឲ្យវាសាកតែ ១០ នាទីប៉ុណ្ណោះ យើងអាចជិះបានដល់ទៅ ១៦០ គ.ម ចំណែកឯការសាកមួយពេញអាចជិះបាន ៥៦០ គ.មជាង ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល