ឆ្លើយតបទៅនឹង អនុសាសន៍របស់សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្ងូនប្រជាពលរដ្ឋ ទៅស្រុកកំណើតជួបជុំបងប្ងូន ក្នុងពីធីបុណ្យភ្ជុំបិណ្ឌខាងមុខរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្ដក្រុងចំនួន ៤៥៥ គ្រឿង សម្រាប់សេវាដឹកជញ្ចូនសាធារណៈរយៈពេល ៥ ថ្ងៃ គិតពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣ ដោយមិនយកប្រាក់នោះទេ។
យោងតាមខ្លឹមសារសេចក្ដីប្រកាសពី រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា រថយន្ដទាំង ៤៥៥ គ្រឿងនេះនឹងត្រូវបែងចែកធ្វើដំណើរទៅតាមខេត្តនីមួយៗ ដោយ ៦០ គ្រឿង នឹងត្រូវទុកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និង ៣៩៥ សម្រាប់ដឹកប្រជាពលរដ្ឋទៅខេត្ត និងត្រឡប់មកវិញ ដោយចេញដំណើរនៅម៉ោង ៦ៈ៣០ នាទីព្រឹក។
សម្រាប់ទីតាំង ចេញដំណើរ ទៅតាមបណ្ដាខេត្តរដ្ឋបាលរាជធានីបានរៀបចំ ដាក់ទៅគ្រប់តាមបណ្ដោយផ្លូវជាតិ ដូចជាលើ៖
សូមជម្រាបជូនថា ការផ្ដល់ជូនសេវាដឹកជញ្ជួនដោយឥតគិតថ្លៃនេះ គឺដើម្បីសម្រាលការលំបាក និងការចំណាយរបស់ពលរដ្ឋ ព្រមទាំងអំពាវនាវដល់ដល់ក្រុមហ៊ុន និងម្ចាស់រថយន្ដឈ្នួល ឲ្យរក្សាតម្លៃនៅដដែល កុំដំឡើងថ្លៃក្នុងឱកាសនៃការធ្វើបុណ្យទាន ដើម្បីរួមចំណែកសម្រួលជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងម៉ោងចេញដំណើរ និងចំណតរថយន្ដ សូមពិនិត្យមើលលើសេចក្ដីជូនដំណឹងខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី