ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្នុងឱកាសសម្ភោធបើក ឲ្យប្រើប្រាស់ ស្ថានីយ៍សាករថយន្ដអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីឆ្នាំ ២០២០ ចំនួនយានយន្ដអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួនតែ ២គ្រឿងប៉ុណ្ណោះ និងកើនឡើងចំនួន ៦២គ្រឿង ក្នុងឆ្នាំ ២០២១ ហើយក្នុងរយៈពេល ៣ខែចុងក្រោយរាប់ពីខែមករា ដល់មីនាឆ្នាំ ២០២២នេះ ចំនួនឡានអគ្គិសនីដែលបានចុះបញ្ជីបានកើនឡើង ៤៧គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានតែ ៧គ្រឿងប៉ុណ្ណោះ នេះ សរបង្ហាញពីអត្រាកំណើនការប្រើប្រាស់ រថយន្ដអគ្គិសនីដែលគួរឲ្យកត់សម្គាល់មួយ ក្នុងប្រទេសកម្ពុជា។

រូបភាព៖ ស្ដង់តាំងក្នុងពិព៌ណបង្ហាញរថយន្ដអគ្គិសនីដែលនាំចូលមកក្នុងប្រទេសកម្ពុជា
បច្ចុប្បន្ននេះឡានអគ្គិសនីច្រើនម៉ូឌែលបាននិងកំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជាបណ្តើរៗហើយ ខណៈដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនបានសម្តែងសុទិដ្ឋិនិយមឲ្យប្រជាជនកម្ពុជាប្រើប្រាស់ឡានអគ្គិសនីឲ្យបានច្រើន ។
គួរបញ្ជាក់ថាដើម្បីឲ្យស្របទៅតាមគោលនយោបាយ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» រដ្ឋាភិបាលកំពុងតែខ្នះខ្នែងជម្រុញការប្រើប្រាស់ឡានអគ្គិសនីដល់ប្រជាពលរដ្ឋ ដូចជា ការជួយសម្រួលលើការចុះថ្លៃពន្ធនាំចូលឡានអគ្គិសនីពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់ទៅ ៥០% ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឡានអគ្គិសនី ដូចជាការសាងសង់ស្ថានីយ៍សាកអាគុយឡានអគ្គិសនី និងស្វែងដៃគូសហការជាមួយក្រុមហ៊ុនក្នុង និងក្រៅប្រទេសដើម្បីបង្កើន ការ សាងសង់ស្ថានីយ៍សាកឡានអគ្គិសនីបន្ថែមទៀត

រូបភាព៖ ស្ថានីយ៍សាករថយន្ដអគ្គិសនីនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបតែសម្ភោធកាលពីថ្ងៃទី ២៦ មិនា កន្លងទៅនេះ[/caption]
ចំណែកឯតម្លៃសេវាវិញ ក្រសួងកំពុងពិភាក្សា សម្របសម្រួលជាមួយ EDC និងដៃគូធនាគារនានា ដើម្បីកំណត់តម្លៃណាដែលទាបសមរម្យសម្រាប់ការប្រើប្រាស់។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី