ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ការផ្គត់ផ្គង់ត្រូវបានកាត់បន្ថយ តម្រូវការកាន់តែកើនឡើង កត្តាទាំងនេះដែលបានជះឥទ្ធិពលដល់ តម្លៃនៃឡានថ្មីនៅអាមេរិកកើនឡើងរហូតដល់ ៤៧,០៧៧$ ជាមធ្យមក្នុងមួយគ្រឿង ។
យោងទៅតាមកំណត់ត្រារបស់ Kelly Blue Book, តម្លៃឡានថ្មីដែលឡើងប្រចាំឆ្នាំ ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះគឺតម្លៃជាមធ្យមកើនឡើងត្រឹមតែ ១៨០០ ដុល្លារ កាលពីឆ្នាំ២០១៩ និង ៣៣០១ ដុល្លារ តែប៉ុណ្ណោះក្នុងឆ្នាំ ២០២០។ ក៏ប៉ុន្តែនៅឆ្នាំ ២០២១ តម្លៃជាមធ្យមកើនឡើងរហូតដល់ទៅ ៦២២០ ដុល្លារ ដែលធ្វើអោយតម្លៃឡានថ្មីហក់ ឡើងដល់ ៤៧,០៧៧ ដុល្លារក្នុង ១ គ្រឿង ខណៈតម្លៃមធ្យមកាលពីខែវិច្ឆិកាកន្លងទៅបានឡើងដល់ ៤៦,៣២៩$។
ក្នុងនោះដែរ កត្តាធំៗដែលធ្វើអោយរថយន្តថ្មីឡើងថ្លៃនោះគឺការកាត់បន្ថយផលិតកម្ម ជាមួយតម្រូវការកើនឡើង បណ្តាលមកពីជំងឺរាតត្បាតសកល និងបញ្ហាកង្វះខាតបន្ទះឈីបក្នុងវិស័យយានយន្ត។ ខណៈរថយន្តសេ៊រីក្រោយនេះ មានបំពាក់គ្រឿងបច្ចេកវិទ្យាទំនើបនិងឆ្លាតវៃ ធ្វើអោយគ្រឿងបង្គុំនៃរថយន្តបាន ឡើងថ្លៃជាលំដាប់។
ចំណែកក្រុមហ៊ុនផលិតរថយន្តវិញ ដោយសារចំនួនបន្ទះឈីបមានកំណត់ធ្វើអោយចង្វាក់ផលិតកម្មក៏មានកំណត់ដែរ។ ហេតុផលនេះបានធ្វើអោយក្រុមហ៊ុនទាំងនោះបង្វែរផលិតកម្មទៅជាផលិតរថយន្តដែលទទួលបានប្រាក់ចំណេញខ្ពស់ គឺសំដៅទៅលើឡានដែលមានតម្លៃថ្លៃៗនិងសេ៊រីខ្ពស់ៗជាដើម។
គួរបញ្ជាក់ដែរថា ដោយសារតែឡានថ្មីមានតម្លៃថ្លៃហួសហេតុនេះហើយ ដែលធ្វើអោយតម្រូវការរថយន្តមួយទឹកនិង ឡានអេតចាយបានកើនឡើងគួរអោយកត់សម្គាល់ក្នុងទីផ្សារឡានអាមេរិក។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី