👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
ក្រុមហ៊ុន Honda គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនហើយវាជាម៉ាកយីហោដែលមានការគាំទ្រច្រើនពីអតិថិជនទូទាំងពិភពលោកផងដែរ កាលពីថ្មីៗនេះមានការលេចចេញរូបភាពថ្មីរបស់ម៉ូដែល Civic Type R ស៊េរីឆ្នាំ ២០២៣ នៅលើបណ្ដាញសង្គម Twitter ជាមួយរូបរាងកាន់តែប្លែកជាងជំនាន់មុនៗ បន្ថែមកម្លាំងកាន់តែអស្ចារ្យដែលគ្រោងនឹងចេញលក់នៅពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថាម៉ូឌែល Civic Type R ជំនាន់ថ្មីមួយនេះនិងបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង turbocharged ចំណុះ ២.០ លីត្រ ដែលអាចផលិតកម្លាំងបាន ៣០៦ សេះនិងកម្លាំងររមួល ២៩៥ ផោនហ្វីត រឺអាចរំពឹងថានឹងបន្ថែមកម្លាំរហូតដល់ ៤០០ សេះឯណ្ណោះ ជាមួយការបញ្ជូនចលនាតាមរយៈប្រអប់លេខដៃប្រាំមួយវគ្គ។ អ្វីដែលកាន់តែពិសេសនោះឡាននេះនឹងអាចភ្ជាប់មកជាមួយសំបកកង់ម៉ាក Michelin Pilot Sport ដែលមានសម្ថភាពខ្លាំងធន់អមដោយយ៉ាន់កង់ស្ព័រទំហំ ២០ អ៊ីញ។

ជាមួយគ្នានេះដែរផ្នែកខាងក្នុងប្រហែលជាមានការផ្លាស់ប្ដូរខ្លះៗ ដោយវាបំពាក់មកជាមួយកៅអ៊ីបែបស្ព័រមានទំហំធំទូលាយ បន្ថែមជាមួយអេក្រង់កម្សាន្ដទំហំ ៩ អ៊ីញ ដែលមានបំពាក់ដោយកាមេរ៉ា ៣៦០ ដឺក្រេ ឆ្នាំងសាកទូរស័ព្ទឥតខ្សែ និងការតុបតែងជាមួយប្រភេទ carbon fiber នូវផ្នែកខ្លះៗផ្សេងទៀតលើសពីម៉ូឌែលធម្មតា រីឯបច្ចេកវិទ្យាជំនួយអ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបជាងមុនផងដែរ។

គួរបន្តទៀតថាក្រុមហ៊ុន Honda បានប្រកាសជាផ្លូវការថា Civic Type R ជំនាន់ក្រោយនឹងបង្ហាញខ្លួននៅខែមិថុនានេះប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានកំណត់នៅឡើយទេ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ