👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
Honda CR-V គឺជាឡាន SUV ខ្នាកណ្តាលដែលផលិតដោយក្រុមហ៊ុន Honda តាំងពីឆ្នាំ ១៩៩៥ មកម្លេះហើយម៉ូឌែលមួយនេនៅតែមានការគាំទ្ររហូតមកដល់ពេលបច្ចុប្បន្ន ខណៈដែលថ្មីនេះក៏ត្រូវបានលេចចេញរូបរាងថ្មីនៃម៉ូឌែល Honda CR-V ស៊េរិឆ្នាំ ២០២៣ ជាមួយការកែប្រែប ន្ថែមកម្លាំងថ្មី និងបច្ចេកវិទ្យាថ្មីខុសពីជំនាន់មុន។
ការមកដល់ថ្មីរបស់ Honda CR-V ស៊េរីឆ្នាំ ២០២៣ នេះបានបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងជាមួយប្រព័ន្ធ Hybrid ចំណុះ ២ លីត្រ ដែលភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ២១២ សេះ និងកម្លាំងរមួល ៣១៤ ញូតុនម៉ែត្រ ដំណើរការដោយកង់ទាំងអស់ (AWD) និងធ្វើការបញ្ជូនចលនាដោយប្រអប់លេខ (CVT) ជាប្រអប់លេខដែលមិនមានលេខឡើងចុះច្រើន ។ សម្រាប់ពត៌មាននៃកម្រិតស៊ីសាំងមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។
ជាមួយគ្នាផងនោះផ្នែកខាងក្រៅបានរចនាចង្កៀងថ្មីដោយចង្កៀងខាងមុខបំពាក់ដោយ LED ស្ដើងស្រស់ស្អាតជាងមុន អមជាមួយចង្កៀងខាងក្រោយប្រភេទ LED មានរូបរាងថ្មីខុសពីជំនាន់មុខៗទាំងស្រុងដែលធ្វើឲ្យកាន់តែប្រណិតបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថាផ្នែកខាងក្នុងបានបំពាក់ទៅដោយអេក្រង់កម្សាន្ដ touch screen ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធ Speaker ចំនួន ៩ គ្រាប់ថែមទៀតផង។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Honda CR-V បានបំពាកមុខងារជាច្រើនដែលមានដូចជា ប្រព័ន្ធគ្រប់គ្រង ការបើកមិនឲ្យចេញពីកន្លង, ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិនិងគេចចេញពីឧបស័គ្គនៅខាងមុខ
ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខ, ប្រព័ន្ធត្រួតពិនិត្រសំបកកង់ រួមទាំងមុខងារជាច្រើនទៀតដែល Honda មិនទាន់លម្អិត។
សម្រាប់ពត៌មានលម្អិតពីតម្លៃ Honda CR-V ស៊េរីឆ្នាំ ២០២៣ នៅមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែមានការរំពឹងថានឹងមានតម្លៃចាប់ពី ២៦,៤០០ ដុល្លារឡើងទៅដែលមិនទាន់មានការបូកពន្ធនាំចូល។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ