👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….……………………
នាវេលាម៉ោង ១១ ថ្ងៃទី១៥ ខែកក្ដដា ក្រុមហ៊ុន ភ្នំពេញ ហុងដា បានបង្ហាញរថយន្តថ្មីរបស់ខ្លួននោះគឺរថយន្ត THE ALL-NEW HONDA HR-V 2022 ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអតិថិជនជាច្រើនអមដោយការសសើរពីការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ប្រកបដោយប្រណិតភាព និងភាពឆ្លាតវៃដែលឆ្លុះបញ្ចាំងពីឧត្តមភាពរបស់អ្នកប្រើប្រាស់ ជាពិសេសវាពិតជាសក្តិសមខ្លាំងសម្រាប់បំពេញតម្រូវការក្នុងសង្គមគ្រួសារសម័យថ្មី។
រថយន្តហុងដា ដែលទើបបង្ហាញវត្តមាននេះត្រូវបានបំពាក់ដោយម៉ាស៊ីន DOHC 1.5L VTEC-TUBOR ដែលអាចផលិតកម្លាំងបាន ១៧៧សេះ និងធ្វើអោយសន្ទុះរថយន្តស្ទុះបានល្អ ងាយស្រួលបើកបរគ្រប់កាលៈទេសៈ។ ការផ្លាស់ប្ដូរដ៏ធំរបស់ HONDA HR-V 2022 គឺការរចនាផ្នែកខាងក្រៅកាន់តែបង្ហាញពីភាពប្រណិតរបស់រថយន្ត និងភាពទំនើបស៊ីវិល័យបែបស្ព័រ។
បើនិយាយពីការរចនាផ្នែកខាងក្នុងវិញ HONDA បានបញ្ចូលនូវរចនាបថថ្មីរបស់ខ្លួនបែបទំនើបដែលគេហៅថា Wider Space Design ធ្វើអោយផ្នែកខាងក្នុងទាំងមូលកាន់តែទូលាយ ជាពិសេសអ្នកបើកបរ និងអ្នករួមដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយ ប្រកបដោយផាសុកភាពខ្ពស់ផងដែរ។
ក្រៅមុខងារជាច្រើនដែលបំពេញតម្រូវការ និងជំនួយក្នុងការបើកបរ HONDA HR-V 2022 បានបន្ថែមនូវមុខងារថ្មីមួយទៀតគឺ៖ Smart Seats Customize ដែលអាចបត់បែនទៅតាមតម្រូវការក្នុងការប្រើប្រាស់ ហើយការបត់កៅអីនេះទៀតត្រូវបានបែងចែកជា ០៣របៀបដូចជា៖
+ Utility Mode: កៅអីខាងក្រោយអាចបត់ចុះក្រោមទាំងសងខាងដើម្បីអោយកន្លែងទំនេរច្រើននៅខាងក្រោយងាយ ស្រួលដាក់ឥវ៉ាន់បានច្រើន។
+ Long Mode: បត់កៅអីខាងក្រោយខាងមុខ ហើយព្យាយាមដាក់វត្ថុវែងៗជាជួរវែង។
+ Tall Mode: បត់កៅអីខាងក្រោយដើម្បីបង្កើនទំហំផ្ទុកនៅខាងក្នុងបែបខ្ពស់ៗ។
រថយន្ត SUV នេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឆ្លាតវៃរបស់ហុងដា នោះគឺ HONDA SENSING ដែលមានមុខងារពិសេសៗចំនួន ០៦ដូចជា៖
+ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬមានអ្នកថ្មើរជើងឆ្លងកាត់ រថយន្តនឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ។ (CMBS)
+ ប្រព័ន្ធជំនួយអ្នកបើកបរអោយស្ថិតក្នុងគន្លងផ្លូវបានល្អ។ (LKAS)
+ ប្រព័ន្ធរំឮកអ្នកបើកបរអោយស្ថិតក្នុងគន្លងផ្លូវ និងបន្ថយល្បឿនរថយន្តដោយស្វ័យប្រវត្តិ។ (RDM with LDW)
+ ប្រព័ន្ធកំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរបស់រថយន្តខាងមុខ។ (ACC with LFS)
+ ប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តខាងមុខចេញដំណើរ ។(LCDN)+ ប្រព័ន្ធទម្លាក់/តម្លើង ភ្លើងហ្វា-កូដ ដោយស្វ័យប្រវត្តិ។ (AHB)
ជាមួយបច្ចេកវិទ្យានេះនឹងជួយសម្រួលការបើកបររបស់លោកអ្នកអោយទទួលបានសុវត្ថិភាពកាន់តែខ្ពស់ និងមានផាសុកភាពគ្រប់ស្ថានភាពតែម្ដង។
ដើម្បីឲ្យកាន់តែច្បាស់ពីកម្លាំងម៉ាស៊ីន និងសម្ថភាពដ៏ខ្លាំងនៃរថយន្តជប៉ុន HONDA HR-V 2022 នេះលោកអ្នកអាចអញ្ជើញមកទស្សនាដោយផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត HONDA ហើយលោកអ្នកអាចទទួលយកបទពិសោធន៍បើកបរសាកល្បងជាមួយរថយន្តដ៏អស្ចារ្យ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈ ៖
Facebook Page: Honda Cambodia
Telegram: Honda Cambodia Official
Instagram: hondacambodia
Website: ncxhonda.com
ឬតាមរយៈលេខទូរស័ព្ទ៖ 023 901 858 / 017 899 855
រូបភាពបន្ថែមពី Honda HR-V 2022 :
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan AutoSubscribe Youtube Channel : 👉Advan AutoFollow
TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង