ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Honda កាលពីពេលថ្មីៗនេះបានប្រកាសថា នឹងបិទដំណើរការ រោងចក្រកំណើត ដែលជាចលករសំខាន់ជាគេរបស់ខ្លួនក្នុងប្រទេសជប៉ុន ក្រោយពីដំណើរការបានជិត ៦ទសវត្ស។
រោងចក្រសំខាន់របស់ Honda មួយនេះមានឈ្មោះថា Sayama ស្ថិតក្នុងតំបន់ Saitama ប្រទេសជប៉ុន បានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៦៤ ដែលជាទីជម្រកនៃដំណើរការផលិតកម្មគ្រប់ប្រភេទរបស់ Honda ដោយបង្វែរទៅផ្ដោតលើរោងចក្រនៅតំបន់ ៣ផ្សេងទៀតរបស់ខ្លួនដូចជា Suzuka, Ogawa និង Yarii ព្រមទាំងរោងចក្រផ្សេងៗទៀតនៅក្រៅប្រទេស។
ក្នុងនោះដែររថយន្ដចុងក្រោយដែលត្រូវបានផលិតចេញពីរោងចក្រនេះមានដូចជា Honda Acura RLX, Honda Odyssey, Honda Jade, Honda Step Wagon, Honda Clarity PHEV, និង Honda Clarity ធម្មតា។
ហេតុផលដែល Honda សម្រេចបិទទ្វាររោងចក្រធំនេះ គឹដើម្បីកាត់បន្ថយការចំណាយលើការផលិតរថយន្ដ ដោយផ្អាកដំណើរការផលិតរយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំសិន និងជំនួសមកជាការផលិតគ្រឿងបង្គុំរថយន្ដវិញ។ Honda ក៏បានបន្ថែមទៀតថាខ្លួនចង់ផ្ដោតសំខាន់លើការផលិតរថយន្ដអគ្គិសនី ដែលគ្រោងនឹងបង្ហាញគម្រូ រថយន្ដអគ្គិសនីសុទ្ធដំបូងក្នុងឆ្នាំ ២០២៥ និងប្រែក្លាយរថយន្ដរបស់ខ្លួនទៅជារថយន្ដអគ្គិសនីទាំងអស់ត្រឹមឆ្នាំ ២០៤០។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០២១ កន្លងទៅនេះ Honda ក៏ទើបតែបានបិទរោងចក្រធំៗ ២ របស់ខ្លួននៅចក្រភពអង់គ្លេស និងប្រទេស តួគី ផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!