👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ដូចតាមការសន្យា ពេលនេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុនបានសម្រេចការផលិត និងប្រកាសលក់រថយន្ដអគ្គិសនីសុទ្ធដំបូងរបស់ខ្លួនហើយ ចាប់ផ្ដើមពីទីផ្សារចិនមុនគេ ក្នុងគោលដៅក្លាយជាទីផ្សារឡានអគ្គិសនីធំបំផុតក្នុងពិភពលោក។

រថយន្ដអគ្គិសនីសុទ្ធដំបូងរបស់ Honda នេះមានឈ្មោះថា S1 ជាម៉ូដែលរួមសហការផលិតរវាង Honda និងរោងចក្រចិន Dongfeng Motor Co. ជាប្រភេទរថយន្ដ compact crossover លក់ក្នុងខ្សែស្រឡាយជាមួយរថយន្ដ Honda EV សេរី e:N មានពីរជម្រើស ប្រភេទ S1 បើកបានចម្ងាយ ៤១៨ គ.ម និងប្រភេទបើកបាន ៥០៨ គ.ម រាល់ពេលសាកពេញម្ដង។

និយាយពីរូបរាងវិញ វាមានបណ្ដោយ ៤.៤ម ទទឹង ១.៧៩ម កម្ពស់ ១.៥៦ម ជាមួយនឹងការរចនាផ្នែកខាងក្នុង និងខាងក្រៅទាក់ភ្នែក ជាមួយនឹងតម្លៃចាប់ពី ២៦ ៦៣៦ ដុល្លារ ទៅ ៣៣ ០៤០ ដុល្លារ នេះបើយោងតាមការឲ្យដឹងពីទីស្នាក់ការ Honda ប្រចាំប្រទេសចិន។

Honda ក៏បានបន្ថែមទៀតថា ខ្លួនក៏មានគម្រោងបញ្ចេញលក់រថយន្ដអគ្គិសនីមួយម៉ូដែលទៀតផងដែរ នៅខែក្រោយនេះ ដែលជាប្រភេទ compact crossover ស្ដិតក្នុងក្រុមរថយន្ដ Honda e:N ដូចគ្នា ឈ្មោះថា P1 ដោយចាប់ដៃគូផលិតជាមួយនឹងក្រុមហ៊ុន GAC Motor Co របស់ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Honda កំពុងដំណើរការផលិតរថយន្ដអគ្គិសនី ៣ ម៉ូដែលហើយក្នុងប្រទេស ចិន ដែលមានដូចជា X-NV, និង M-NV ជាមួយនឹងក្រុមហ៊ុន Dongfeng និង VE-1 ជាមួយនឹងក្រុមហ៊ុន GAC ព្រមទាំងរៀបគម្រោងផ្សព្វផ្សាយលក់ក្នុងទីផ្សារចិនឲ្យបានទូលំទូលាយរាប់ចាប់ពីឆ្នាំ ២០២៧ ខាងមុខនេះ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី