ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មាន Car and Driver បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Honda បានប្រកាសបញ្ចេញមុខរថយន្ដ Honda HR-V សេរីឆ្នាំ ២០២៣ របស់ខ្លួនក្នុងទីផ្សារសហរដ្ឋអាមេរិកនៅថ្ងៃទី ៤ខែ មេសា ឆ្នាំ២០២២ ខាងមុខនេះ។

Honda HR-V 2023 ថ្មីដែលនឹងចេញក្នុងទីផ្សារអាមេរិកនេះមានលក្ខណៈស្រដៀងគ្នាទៅនឹង Honda HR-V សេរីមុនដែលចេញក្នុងទីផ្សារអឺរ៉ុប គ្រាន់តែវាបានកែប្រែរូបរាងបន្ដិចបន្ដួច ដោយមើលតាមរយៈរូបភាពដែល Honda បានបង្ហោះឃើញថាវាមានរូបរាងមាំទាំ សាច់ដុំជាង HR-V Europe Edition អមជាមួយនឹងចង្កៀងក្រោយ LED ដែលរចនាស្រដៀងនឹងចង្កៀង BMW 4 series។

សម្រាប់គ្រឿងមេកានិចវិញវាហាក់ខុសគ្នាដោយ HR-V Europe ប្រើប្រាស់ប្រព័ន្ធ Hybrid រីឯ HR-V អាមេរិក ប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនចំហេះក្នុងសុទ្ធ ដែលមានពីជម្រើសគឺ ម៉ាស៊ីនស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៥៨សេះ និងស៊ីឡាំង ១.៥ លីត្រ inline four ផលិតកម្លាំងបាន ១៨០សេះ។
គួររំឭកថា រថយន្ដ Honda HR-V ជាម៉ូដែល SUV ពេញនិយមលំដាប់លេខ ៣របស់ Honda បន្ទាប់ពីម៉ូដែល CR-V និង Pilot ដែលវាលក់ចេញបានចំនួនជាង ១៣៧ ០០០ គ្រឿងហើយបន្ទាប់ពីពេលចេញដំបូង។

គួរបញ្ជាក់ផងដែរថា ស្របពេលទម្លាក់ Honda HR-V 2023 នៅទីផ្សារអាមេរិក Honda ក៏គ្រោងបញ្ចេញរថយន្ដអគ្គិសនីរបស់ខ្លួន ៣ម៉ូដែលទៀត អមជាមួយនឹង CR-V ជំនាន់ថ្មី ផងដែរ និង បន្ដបញ្ចូនមកទីផ្សារអាមេរិកក្នុងឆ្នាំ ២០២៣។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី