👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
GMC Hummer EV ឆ្នាំ ២០២២ ជារថយន្តភីកអាប់ដែលប្រើថាមពលអគ្គិសនីសុទ្ធ និងជារថយន្តអគ្គិសនីដំបូងគេដែលចេញពីត្រកូល GMC ជាពិសេសនោះគឺរថយន្ដអគ្គិសនីនេះក៏ជាដៃគូប្រកួតប្រជែងជាមួយម៉ូឌែល Rivian R1T និង Ford F-150 Lightning Platinum ផងដែរ។ ហើយថ្ងៃនេះ Advan Auto នឹងលើកយកចំណុចសំខាន់ទាំង ៥ នៃម៉ូឌែល GMC Hummer EV ឆ្នាំ ២០២២ ដែលធ្វើឱ្យវាអាចប្រកួតប្រជែងជាមួយម៉ូឌែលទាំងនោះបានមានដូចជា៖
១. កម្លាំងមូ៉ទ័រអគ្គិសនី Hummer EV នេះបានភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ដែលផលិតកម្លាំងបានរហូតទៅដល ១០០០ សេះ និងកម្លាំងរមួល ១១,៥០០ ផោនហ្វីត។ ហើយឡានអគ្គិសនីមួយនេះមានសមត្ថភាពអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលលត្រឹមតែ ៣ វិនាទីតែប៉ុណ្ណោះ។
២. ថាមពលអាគុយ និង ល្បឿនឆ្នាំងសាក
រថយន្ដអគ្គិសនីមួយនេះប្រើបច្ចេកវិទ្យាអាគុយប្រភេទ Ultium ថ្មីរបស់ក្រុមហ៊ុន GM ហើយកាន់តែអស្ចារ្យនោះគឺវាអាចជិះបានចម្ងាយរហូតដល់ទៅ ៥៣០ គីឡូម៉ែត្រ រាល់ការសាកថ្មមួយពេញម្ដង។ ជាមួយគ្នានេះដែរ វាប្រើប្រាសជាមួយឆ្នាំងសាកល្បឿនលឿន ដោយចំណាយពេលត្រឹមតែ ១០ នាទីអាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រលឿនហួសពីការរំពឹងទុក។
៣. សមត្ថភាព Off-Road
Hummer EV នេះមានសមត្ថភាពខ្លាំងជាងរថយន្ត ភីកអាប់ផ្សេងទៀតជាមួយសមត្ថភាព Off-Road វិញមិនខ្វល់ថាផ្លូវលំបាកបំផុតយ៉ាងណាក៏ Hummer EV នេះអាចឆ្លងបានគ្រប់ស្ថានភាពផ្លូវ។ ជាមួយលក្ខណៈពិសេសរបស់ឡាននេះគឺ លក្ខណៈពិសេសដូចជាប៉ុងខាងក្រោយ virtual ប៉ុងខាងមុខ mechanical និងបំពាក់មកជាមួយបន្ទះរអិលនៅក្រោមតួឡានធ្វើឱ្យការបើកបរមិនចាំបាច់បន្ថយល្បឿននៅពេលមានថ្មធំ ឬក្រលុកធំៗនោះទេ និងបំពាក់ដោយកាមេរ៉ាខាងក្រៅចំនួន ១៧ គ្រាប់ដែលអាចមើលបានគ្រប់កន្លែងថែមទៀតផង។
៤. មុខងារជំនួយអ្នកបើកបរ និង ប្រព័ន្ធសុវត្ថិភាព
ឡានភីកអាប់អគ្គិសនីមួយនេះបានភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនួយអ្នកបើកបរជាច្រើនមាន លក្ខណៈពិសេសស្ដង់ដាររួមមាន ហ្រ្វាំងចាប់ស្វ័យប្រវត្តិនៅពេលមានអាសន្ន ការជួយរក្សាគន្លងផ្លូវ ការគ្រប់គ្រងពេលបើកបរដោយប្រព័ន្ធ Super Cruise និងមុខងារផ្ដល់ជួនការបើកបរស្វ័យប្រវត្តិដោយមិនប្រើដៃ។ បន្ថែមមកជាមួយមុខងារសុវត្ថិភាពមានដូចជា ពោងសុវត្ថិភាព ប្រព័ន្ធជូនដំណឹងនៅពេលមានអ្វីជើងឆ្លងកាត់ ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និងកាមេរ៉ា ៣៦០ ដឺក្រេជាដើម។
៥. ប្រព័ន្ធមុខងារផ្នែកនៅខាងក្នុង
ដោយវាបានបំពាក់មកជាមួយអេក្រង់វាស់ល្បឿនធំទំហំ ១៣.៤ អ៊ីញ អមជាមួយអេក្រង់អេក្រង់កម្សាន្ដទំហំ ១២.៣ អ៊ីញដែលមានគុណភាពបង្ហាញច្បាស់ល្អ និងក្រាហ្វិកកម្រិតខ្ពស់។ លក្ខណៈពិសេសជាច្រើនទៀត រួមទាំងមុខងារ Apple CarPlay/Android Auto ប្រព័ន្ធ Wi-Fi hotspot និងបច្ចេកវិទ្យា OnStar របស់ GM ជាដើម។
ជាចុងក្រោយសម្រាប់ព៌ត័មានទាក់ទង់ពីតម្លៃវិញ Hummer EV ស៊េរីឆ្នាំ ២០២២ នេះមានតម្លៃ ១១,០២៩៥ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?