👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅទីផ្សារប្រទេសកម្ពុជាមានការពេញនិយមយ៉ាងខ្លាំងទៅលើរថយន្ដប្រភេទ Crossover ដែលវាមានទំហំល្មមងាយស្រួលក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Hyundai បានបង្ហាញនូវម៉ូឌែលមួយដែលមានរូបរាងស្រស់ស្អាតនឹងមានអតិថិជនគាំទ្រច្រើននោះគឺ Hyundai Venue ស៊េរីឆ្នាំ ២០២២ ដែលវាពិតជាមានតម្លៃធូរខ្លាំងនៅលើទីផ្សារនៅប្រទេសកូរ៉េ ។
បើយោងតាមតារាងតម្លៃពីក្រុមហ៊ុន Hyundai នៅប្រទេសកូរ៉ទើបតែចេញនៅខែឧសភានេះ បញ្ជាក់ថា វាមានតម្លៃចាប់ពី ១៧.២ លានវ៉ុន ឬប្រហាក់ប្រហែលនឹង ១៣,៥៥៤ ដុល្លារអាមេរិក ។
[caption id="attachment_6103" align="aligncenter" width="1796"]
តម្លៃ Hyundai Venue នៅប្រទេសកូរ៉េ[/caption]
Hyundai Venue ស៊េរីឆ្នាំ ២០២២ បានបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ១.៦ លីត្រ ផលិតកម្លាំងបាន ១២១ សេះ និងដំណើរការដោយកង់ខាងមុខ ហើយវាធ្វើការបញ្ចូនចលនាដោយប្រអប់លេខអូតូ CVT មិនមែនដូរលេខ ៤-៥ វគ្គទេ ។
យើងអាចដូរ Mode បើកបរបាន ៣ ដែលមានដូចជា Sport , ECO និង Normal ជាពិសេសវាមានមុខងារគ្រប់គ្រងរថយន្ដទៅតាមស្ថានភាពផ្លូវដូចជាផ្លូវ ព្រិលរអិល, ផ្លូវភក់ និងផ្លូវខ្សាច់ផងដែរ។
ជាមួយគ្នានេះដែលកំរិតស៊ីសាំងនៃម៉ូឌែលមួយនេះសម្រាប់ផ្លូវក្នុងក្រុងបើកបរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៨ លីត្រ និងបើកបរលើផ្លូវហាយវេរចង្ងាយ ១០០ គីឡូម៉ែត្រក្នុងស៊ីសាំង ៧ លីត្រ។
ម៉ូឌែល Hyundai Venue ស៊េរីឆ្នាំ ២០២២ មួយនេះទទួលបានការវាយតម្លៃសរុបពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ (NHTSA) បានផ្តល់ចំណាត់ថ្នាក់សុវត្ថិភាពទូទៅដល់រថយន្តមួយនេះនូវផ្កាយបួនក្នុងចំណោមផ្កាយប្រាំ។ Hyundai Venue បានបំពាក់មកជាមួយប្រព័ន្ធការពារការប៉ះទង្គិចគ្នានៅខាងមុខ ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្ដិនៅពេលមានឧបស័គ្គ ប្រព័ន្ធជំនួយការបើកបរឲ្យនៅចំកណ្ដាលគន្លងផ្លូវ ជាដើម ។
បន្ថែមពីនេះទៅទៀតម៉ូឌែលមួយនេះវាមានរូបរាងតូចក៏ពិតមែនប៉ុន្តែកាប៊ីនខាងក្នុងនីមួយៗមានភាពធំទូលាយល្អ កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៦ របៀប និងកៅអីអ្នកដំណើរដែលអាចលៃតម្រូវបាន ៤ របៀប និងកៅអីស្រោបដោយស្បែកជាមួយនឹងផ្សំជាមួយ Denim ដែលជាប្រភេទក្រណាត់កប្បាសដែលធន់។ វាបានបំពាក់ជាមួយអេក្រង់កំសាន្ដ Touch screen ទំហំ ៨ អ៊ីញ និងអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ជាមួយប្រព័ន្ធ Speaker ៦ គ្រាប់ ហើយនៅលើដៃចង្កូតក៏មានប៉ូតុងបញ្ជារការគ្រប់គ្រង់ជាច្រើននៅលើនោះធ្វើអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀត។
ទន្ទឹមនឹងនេះការរចនាជាមួយផ្នែកខាងក្រៅនៃម៉ូឌែលមួយនេះមើលទៅមានភាពទាន់សម័យស៊ីវីល័យដែលបានរចនាប៉ាណាប្រហោងដែលធ្វើអោយមានខ្យល់ចេញចូលធ្វើអោយម៉ាស៊ីនមិនសូវក្ដៅខ្លាំងវាបានបំពាក់ជាមួយចង្កៀងមុខប្រភេទ Automatic High Beams អាចដឹងពីស្ថានភាពផ្លូវដែលវាបើកបិទហ្វារស្វ័យប្រវត្តិ និងចង្កៀងក្រោយប្រភេទ LED ផ្នែកខាងក្រោយបន្ថែមជាមួយ Spoiler នឹងឃ្លុបខាងក្រោយមានជាមួយស្លាកសញ្ញា VENUE ចំកណ្ដាល់កាន់តែស្រស់ស្អាត វាប្រើប្រាស់ជាមួយយ៉ាន់កង់អាលុយមីញ៉ូមទំហំ ១៧ អ៊ីញ។
គួរបញ្ជាក់ថា Hyundai Venue មានតម្លៃផ្សេងៗគ្នាទៅតាមប្រទេស ដូចជាក់ស្តែងដោយសារកូរ៉េជាប្រទេសកំណើតរបស់វាអញ្ចឹងវាមានតម្លៃទាប ខណៈដែលនៅអាមេរិកមានតម្លៃខ្ទង់ ២ ម៉ឺនដុល្លារ និងនៅកម្ពុជាតម្លៃ ៣ ម៉ឺនដុល្លារ ។
អត្ថបទដោយ ៖ នីតា @ Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ