ឡានកូរ៉េដ៏ល្បីមួយនេះ បានចេញដំបូងនៅឆ្នាំ២០១៧ ជាប្រភេទឡាន Hybrid និង Plug-in Hybrid។ ហើយក្នុងពេលថ្មីៗនេះក្រុមហ៊ុន Hyundai ក៏បានបំពាក់ប្រព័ន្ធដំណើការដោយអគ្គិសនី (EV) ទៅលើ Ioniq នេះផងដែរ។ Ioniq ជាប់ជាឡានដែរសុីសាំងតិច ក្នុងចំណោមរថយន្ដដ៏ទៃទៀត ហើយវាក៏ជាដៃគូរប្រកួតប្រជែងធំរបស់ Toyota Prius ព្រោះសមត្ថភាពមិនចាញ់គ្នាប៉ុន្មានឡើយ។
ជាក់ស្ដែង Hyundai បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ទៅលើ ioniq Hybrid ចំណុះ ១.៦លីត្រ ជំនួយដោយ ម៉ូទ័រអគ្គិសនីមួយគ្រាប់ ផលិតកម្លាំងបាន ១៣៩សេះ កម្លាំងរមួល ១៩៥ផោនហ្វីត ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រ/ម៉ោងស៊ីពេលតែ ៨.៩វិនាទីប៉ុណ្ណោះ។ ហើយប្រើជាមួយនឹងអាគុយប្រភេទលីចូមអ៊ីយ៉ុង ដែលមានថាមពល ១.៦ kWh។
Ioniqរត់ដោយប្រអប់លេខ ៦វគ្គអូតូ ប្រភេទ DCT ដែលធ្វើឲ្យការចូលលេខបានលឿនល្អ និងមាន Shift-Manual អាចថែមថយលេខបាន អូសទាញរថយន្តដោយកម្លាំងកង់ខាងមុខFWD (ប៉ុងមុខ) ល្បឿនអតិមារ ឬអាចរត់លឿនបំផុតបាន ១៨៥គីឡូម៉ែត្រ/ម៉ោង។
បើនិយាយពីកម្រិតស៊ីសាំងវិញ Ioniqសន្សំសំចៃខ្ពស់គ្រាន់បើ ចំពោះការបើកបរក្នុងក្រុង ៤លីត្រ និងក្រៅក្រុង ៤.៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចំពោះជើងក្រោម ផ្នែកខាងមុខវាដំណើរការដោយប្រព័ន្ធបូមរឺស័រធម្មតា តែផ្នែកខាងក្រោយវិញ អាព្រូសហក់អត់រួចទេ បំពាក់ជាមួយនឹង Multi-Link Suspension ។ ចំណែកយាន់កង់មានទំហំ១៥អីញ អមមកជាមួយនឹងហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS។
ក្រៅពីនឹង Ioniq ក៏បានភ្ជាប់មកជាមួយនៅ Hyundai Smart Sense ដែលជាមុខងារសំខាន់ៗដូចជា៖
១. Smart Cruise Control ប្រព័ន្ធកំណត់ល្បឿនរថយន្តស្វ័យប្រវត្តិតាមរថយន្តដែលនៅខាងមុខ
២. Blind Spot Monitor លោតសញ្ញាដាស់តឿន ពេលដែលមានរថយន្តវាជែងពីចំហៀង
៣. Forward Collision Avoidance Assist ប្រព័ន្ធផ្តល់សញ្ញា និងឱ្យហ្វ្រាំងដំណើការស្វ័យប្រវត្តិ ពេលមានឧបសគ្គនៅខាងមុខ
៤. Lane Departure Assist ប្រព័ន្ធផ្តល់សញ្ញា និងសម្លេងនៅពេលឡានខុសគន្លងផ្លូវ។
៥. Lane Following Assist ប្រព័ន្ធបញ្ជាចង្កូតដោយស្វ័យប្រវត្តិ ឱ្យឡានចូលគន្លងផ្លូវជាដើម។
បើក្រឡេកមើលរូបរាងខាងក្រៅវិញ ជាប្រភេទ Hatchback ទ្វា៥ ស្អាតទាក់ទាញអត់ចាញ់ Priusប៉ុន្មានទេ។ ចំណែកឯ សំណាញ់បាណាខាងមុខរួមជាមួយ និងចង្កៀងគុជ LED Lighting មើលទៅមិនចាញ់ឡានទំនើប តម្លៃខ្ទង់ ១០ម៉ឺនដុល្លារឡើយ។
ខាងក្នុងបំពាក់កៅអីស្បែកពីជួរ នៅផ្នែកជួរមុខ មានកៅអីចងចាំទីតាំងបញ្ជាដោយអេឡិចត្រូនិក ក៏ដូចជាមុខងារក្ដៅត្រជាក់ ហើយនិងមានខ្យល់ចេញចូលល្អ។ Ioniq ក៏មានបំពាក់មកនៅអេក្រង់ ៨អ៊ីញ (១០អ៊ីញសម្រាប់ Limited) ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto បាន។ ក្រៅពីនឹងក៏មាន Speaker 8 គ្រាប់ប្រភេទ Harman Kardon និងពោងសុវត្ថិភាព ៧គ្រាប់ផងដែរ ។
ចំពោះតម្លៃចេញពីរោងចក្រវិញ Ioniq Hybrid ២០២២ ក៏មានមកនូវជម្រើស ៤ Trim levels ឬ Option ដែលមានដូចជា៖
១. Blue តម្លៃ ២៣៦០០ដុល្លារ
២. SE តម្លៃ ២៥៥០០ដុល្លារ
៣. SEL តម្លៃ ២៨៨០០ដុល្លារ
៤. Limited តម្លៃ ៣១៦០០ដុល្លារ
នេះជាតម្លៃទីផ្សារចេញពីរោងចក្រ ចុះបើនាំចូលមកស្រុកខ្មែរតម្លៃមានការប្រែប្រួលច្រើនដែរអត់?
តើបងប្អូនយល់យ៉ាងណាចំពោះឡានកូរេមួយនេះ ទាំងតម្លៃ បច្ចេកវិទ្យា និងកម្រិតសុីសាំង សម្រាប់ម៉ូឌែល Hyundai Ioniq Hybrid ស៊េរីឆ្នាំ២០២២នេះ៕
អត្ថបទ៖ Bunsak
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?