ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈការចុះផ្សាយពីសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ របស់កូរ៉េខាងត្បូង Hyundai និង Kia បានប្រកាសប្រមូលរថយន្ដរបស់ខ្លួនសរុបជាង ៥០ម៉ឺនគ្រឿង មកត្រួតពិនិត្យឡើងវិញ ដោយសារតែមានបញ្ហាសុវត្ថិភាព។

Hyundai និង Kia បានឲ្យដឹងថា រឿងនេះបណ្ដាលមកពីបញ្ហាប្រព័ន្ធ anti-lock brake control module អាចដាច់សៀគ្វី ហើយបង្កឲ្យម៉ាស៊ីនឡានឆាបឆេះដោយមិនដឹងខ្លួន បើទោះបីជាពេលកំពុងបើកបរ ឬចតចោលក៏ដោយ ហេតុនេះហើយក្រុមហ៊ុនបានណែនាំឲ្យអតិថិជន ឲ្យចតឡាននៅខាងក្រៅផ្ទះ ឬចំណតដែលមិនបិទជិត ដើម្បីជៀសវាងគ្រោះថ្នាក់ជា យថាហេតុកើតឡើង។

ក្នុងនោះដែរ ចំពោះរថយន្ដ Hyundai ដែលពាក់ព័ន្ធនឹងបញ្ហានេះមាន Hyundai Santa fe SUVs ឆ្នាំ 2016-2018, Santa Fe Sport SUVs 2017-2018, Santa fe XL 2019, និង Hyundai Tucson SUVs 2014-2015 សរុបទាំងអស់ ៣៥៧ ៨៣០គ្រឿង។ រីឯ Kia មានដូចជា Kia sedan K900 ឆ្នាំ 2016-2018, Kia Sportage SUVs 2014-2016 សរុបចំនួន ១២៦ ៧៤៧ គ្រឿង។

សម្រាប់រថយន្ថដែលប្រមូលមកបាន ក្រុមហ៊ុននឹងត្រួតពិនិត្យលើបញ្ហាប្រព័ន្ធបញ្ជាម៉ូឌុលហ្វ្រាំងនេះឡើងវិញ និងផ្លាស់ប្ដូររបស់ថ្មីឲ្យ ប្រសិនជាឃើញថាមានបញ្ហា ព្រមទាំងបន្ថែមហ្វុយស៊ីបជំនួយ ដែលអាចកាត់បន្ថយចរន្ដភ្លើងចូលក្នុងម៉ូឌុល ដោយមិនគិតថ្លៃផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី