👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ជាមួយនឹងការកើនឡើងគំហុកនៃតម្លៃសាំងបច្ចុប្បន្ន អ្នកប្រើប្រាស់ឡានភាគច្រើនតែងរកទិញរថយន្ដណាដែលស៊ីសាំងតិច ដូចជារថយន្ដ Hybrid ជាដើម ក្នុងនោះម៉ូដែលដែលគេនិយមទូទៅជាយូរឆ្នាំ គឺ រថយន្ដ Hybrid របស់ជប៉ុន Toyota Prius តែថ្មីៗនេះបើតាមការដកស្រង់ទិន្នន័យពី AAA បានឲ្យដឹងថាសម្រាប់រថយន្ដហាយប្រីត សេរីឆ្នាំ ២០២២ ដែលស៊ីសាំងតិចជាងគេបានធ្លាក់លើដៃរថយន្ដហាយប្រីតរបស់កូរ៉េខាងត្បូងគឺ Hyundai Ioniq។
ក្នុងចំណោមរថយន្ដ ហាយប្រីតដែលស៊ីសាំងតិចជាងគេទាំង ៥ Hyundai Ioniq Hybrid ឈរនៅលំដាប់ទី ១ ជាមួយនឹងម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ១.៦ល កម្លាំង ១០៤ សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៤៣សេះ និងអាគុយថាមពល ១.៥៦kWh ធ្វើឲ្យវាទទួលបានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤ល/១០០គម ។

រីឯរថយន្ដហាយប្រីត Toyota Prius ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយម៉ាស៊ីន ៤ ស៊ីឡាំងដូចគ្នា តែចំណុះ ១.៨ល ផ្គួបជាមួយម៉ូទ័រអគ្គិសនី ២គ្រាប់ និងអាគុយ ដែលសរុបទាំងអស់ផលិតកម្លាំងបាន ១២១ សេះ មានកម្រិតស៊ីសាំងអាស្រ័យលើការប្រើប្រាស់ ដោយសម្រាប់ការបើកជាមួយ Eco Mode វាស៊ីជាមធ្យម ៤.២ល/១០០គម, សម្រាប់ការបើកធម្មតាដោយប្រើប្រព័ន្ធបង្វិលកង់មុខ FWD វាស៊ី ៤.៥ល/១០០គម និងដោយប្រើប្រព័ន្ធ AWD ជំនួយដោយម៉ូទ័រមុខក្រោយ ស៊ីសាំង ៤.៨ល/១០០គម។
ចំណាត់ថ្នាក់លេខ ៣ បានទៅលើរថយន្ដ hybrid របស់ Hyundai មួយម៉ូដែលទៀតឈ្មោះថា Hyundai Elantra Hybrid ដែលមានកម្រិតស៊ីសាំងមធ្យម ៤.៣ល/១០០គម និង លេខ ៤ បានទៅលើ Honda Insight ជាមួយកម្រិតស៊ីសាំងមធ្យម ៤លីត្រ កន្លះ/១០០គម និង ចុងក្រោយលេខ ៥បានទៅលើ Toyota Corolla Hybrid មានកម្រិតស៊ីសាំងមធ្យម ៤ លីត្រ កន្លះ/ ១០០គម ដូចគ្នា គ្រាន់តែវារាងស៊ីលើស Honda Insight បន្ដិចពេលបើកលើផ្លូវក្រុង និង ហាយវេ។

អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T